Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិ ថៃ ច្រើននាក់ លេចចេញជំងឺកម្រ ក្រោយជាសះស្បើយពីកូវីដ

បានផុស

នៅ

យុវជនថៃចន្លោះពី ៣០ ទៅ ៤០ នាក់ដែលជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញថា មានលេចចេញជំងឺរលាកពហុប្រព័ន្ធកុមារឬ MIS-C ហើយមាន មនុស្សម្នាក់អាចស្លាប់ដោយសារជំងឺនេះ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Somsak Lolekha ប្រធានមហាវិទ្យាល័យភូមិន្ទគ្រូពេទ្យកុមារថៃ។

MIS-C គឺជាជំងឺដ៏កម្រប៉ុន្តែធ្ងន់ធ្ងរ ដែលអាចវិវត្តក្នុងខ្លួនកុមារនិងមនុស្សវ័យជំទង់ ក្រោយឆ្លងមេរោគកូវីដ-១៩។ ជាធម្មតា រោគសញ្ញាជំងឺនេះអាចលេចឡើងចន្លោះពី ២ ទៅ ៨ សប្តាហ៍បន្ទាប់ពីការឆ្លងមេរោគ។ អ្នកជំងឺវ័យក្មេង អាចមានអាការក្តៅខ្លួនលើសពី ៣៨ អង្សាសេហួសពី២៤ម៉ោង ឈឺពោះ ចង្អោរ រាក ឡើងកន្ទួល ក្រហមភ្នែក ខូចបេះដូងនិងល្ហិតល្ហៃ។

ក្នុងករណីបែបនេះ ពួកគេត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។

លោកវេជ្ជបណ្ឌិត Somsak និយាយថា នៅពេលក្មេងៗកាន់តែច្រើនឆ្លងជំងឺកូវីដ-១៩ មានឱកាសកាន់តែច្រើនថា ករណីជំងឺ MIS-C នឹងកើនឡើងដូចគ្នា។

ស្របពេលជាមួយគ្នានោះ លោកបានណែនាំឲ្យឪពុកម្តាយ ត្រូវតាមដានស្ថានភាពកូនរបស់ពួកគេរយៈពេល៣សប្តាហ៍ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩។

យោងតាមនាយកដ្ឋានសេវាកម្មសុខភាពបានឲ្យដឹងថា កុមារនិងក្មេងជំទង់ចំនួន ១២៩,១៦៥ នាក់ អាយុពី៦ដល់១៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ចន្លោះថ្ងៃទី១ខែមេសា ដល់ថ្ងៃទី១១ខែកញ្ញា ក្នុងនោះមាន ៩០ភាគរយជាជនជាតិថៃ ហើយ១៥នាក់បានស្លាប់ ដែលភាគច្រើនមានជំងឺប្រចាំកាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ថៃ ចាប់ផ្តើមផ្តល់ដើមប្រមាត់មនុស្ស ដល់កសិករ សម្រាប់ដាំដុះ ដើម្បីផលិតថ្នាំព្យាបាលកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម