ព័ត៌មានអន្ដរជាតិ
ដំរីឯកាបំផុតរបស់ប៉ាគីស្ថាន បញ្ជូនមកសាងជីវិតថ្មីក្នុងប្រទេស កម្ពុជា នៅថ្ងៃនេះ
អ្នកស្រឡាញ់សត្វ សិល្បករនិងមន្រ្តីរដ្ឋាភិបាលបានចូលរួមក្នុងពិធីមួយនៅថ្ងៃចន្ទនេះក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថានដើម្បីមើលដំរីឯកោបំផុតរបស់ប្រទេសនេះនៅពេលវាចាកចេញមកកាន់ទីជម្រកសត្វព្រៃនៅក្នុងប្រទេសកម្ពុជាសម្រាប់កសាងជីវិតថ្មីនិងចំណាយពេលវេលាសេសសល់ក្នុងជីវិត។

ដំរីតែមួយគត់របស់រដ្ឋធានី ឥស្លាម៉ាបាដ ឈ្មោះ Kaavan បានធ្វើដំណើរមកប្រទេសកម្ពុជាតាមយន្ដហោះពិសេសរបស់រុស្ស៊ីចេញពីមូលដ្ឋានទ័ពអាកាសមួយ។
ការចាកចេញរបស់វាដែលដើមឡើយគ្រោងនឹងធ្វើនៅល្ងាចថ្ងៃអាទិត្យគឺត្រូវបានពន្យារពេលជាច្រើនម៉ោងរហូតដល់ព្រឹកថ្ងៃចន្ទដោយសារតែហេតុផលបច្ចេកទេសមួយចំនួន។

ពេទ្យសត្វមួយក្រុមក៏កំពុងអមដំណើរដំរីអាយុ៣៦ឆ្នាំមួយក្បាលនេះមកកាន់ប្រទេសកម្ពុជាផងដែរ។ ដំរីនឹងត្រូវព្រលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ ខេត្តឧត្តរមានជ័យ។
តុលាការប៉ាគីស្ថានកាលពីខែឧសភាបានបញ្ជាឲ្យអាជ្ញាធរសត្វព្រៃដោះលែងនិងបញ្ជូនដំរី Kaavan។ ដំរីនេះត្រូវឯកោបន្ទាប់ពីការស្លាប់របស់ដៃគូរបស់វាឈ្មោះ “Saheli” ក្នុងឆ្នាំ២០១២។

ដោយត្រូវបានផ្តល់រង្វាន់ដោយរដ្ឋាភិបាលស្រីលង្កាក្នុងឆ្នាំ១៩៨៥ក្នុងនាមជាកូនដំរីអាយុមួយឆ្នាំ Kaavan បានក្លាយជាប្រធានបទនៃយុទ្ធនាការសិទ្ធិកម្រិតខ្ពស់បន្ទាប់ពីវាត្រូវបានបង្ហាញក្នុងឆ្នាំ២០១៥ថា ត្រូវបានគេដាក់ច្រវាក់ជាទៀងទាត់អស់រយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃ។

រូបភាពរបស់ Kaavan បានបង្កឲ្យមានការថ្កោលទោសជាសកលដោយទាមទារការដោះលែងដំរីទៅជម្រកសត្វព្រៃ។ សកម្មជនក៏បានដាក់ញត្តិមួយក្នុងឆ្នាំ២០១៦ដែលត្រូវបានគាំទ្រដោយមនុស្សជាង២០ម៉ឺននាក់នៅទូទាំងពិភពលោក៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ប្រទះឃើញហ្វូងដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
ចុចអាន៖ ដំរី Kaavan ដែលល្បី នៅប្រទេសប៉ាគីស្ថាន នឹងបញ្ជូនមកកម្ពុជានៅចុងខែវិច្ឆិកានេះ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៦ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង