ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ត្រូវធ្វើឃាតក្នុងផែនការដែលចូលរួមដោយអ្នកវាយប្រហារចំនួន ៦២ នាក់
របាយការណ៍មួយបានអះអាងថា ការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់លោក Mohsen Fakhrizadeh ពាក់ព័ន្ធនឹងក្រុមវាយប្រហារដែលមានគ្នា ៦២ នាក់ ។ អ្នកវិទ្យាសាស្ត្ររូបនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារជាយុទ្ធសាស្រ្តមួយ នៅពេលធ្វើដំណើរតាមរថយន្តនៅទីក្រុង Absard តំបន់ Damavand ប្រទេសអ៊ីរ៉ង់ក្បែររដ្ឋធានីតេអេរ៉ង់កាលពីថ្ងៃសុក្រ ។
លោក Fakhrizadeh មានអាយុ ៦១ ឆ្នាំនៅពេលដែលគាត់ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងដែលក៏បានបំផ្ទុះគ្រាប់បែករថយន្តដើម្បីបញ្ឈប់យានយន្តរបស់គាត់ផងដែរ ។ របាយការណ៍បានលើកឡើងថា មានមនុស្សរហូតដល់ ៦២ នាក់បានចូលរួមក្នុងការវាយប្រហារនេះជាមួយនឹងយានយន្ត ៦ គ្រឿងដើម្បីដេញតាមសម្លាប់អ្នកវិទ្យាសាស្ត្ររូបនេះ ។
អ្នកកាសែតអ៊ីរ៉ង់លោក Mohamad Ahwaze បានអះអាងថា ភ្នាក់ងារចំនួន ៥០ នាក់បានដឹកនាំការវាយប្រហារនេះ ខណៈ ១២ នាក់ទៀតស្ថិតនៅលើដងផ្លូវផ្ទាល់នៅក្នុងបេសកកម្មនេះ ។
កាសែត New York Post បានរាយការណ៍ថា លោក Ahwaze បានអះអាងថា ក្រុមវាយប្រហារបានចូលក្នុងវគ្គបណ្តុះបណ្តាលពិសេសក៏ដូចជាសន្តិសុខ និងសេវាកម្មស៊ើបការណ៍សម្ងាត់នៅបរទេស ។ ក្រុមនេះបានដឹងច្បាស់ពីកាលបរិច្ឆេទ និងពេលវេលានៃចលនារបស់ក្បួនការពាររបស់លោក Fakhrizadeh ដោយលម្អិតបំផុត ។
លោក Ahwaze បានអះអាងថា អគ្គិសនីនៅក្នុងតំបន់វាយប្រហារត្រូវបានកាត់ផ្តាច់ដើម្បីរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបន្ថយពេលវេលារបាយការណ៍នៃការធ្វើឃាត និងដើម្បីបន្ថយការអំពាវនាវរកជំនួយ ។
របាយការណ៍មុនៗបានលើកឡើងថា រថយន្ត Nissan ដែលផ្ទុកទៅដោយគ្រឿងផ្ទុះត្រូវបានបំផ្ទុះនៅតាមផ្លូវនៃក្បួនរថយន្តរបស់លោក Fakhrizadeh ហើយក្រោយមកខ្មាន់កាំភ្លើងប្រដាប់អាវុធបានលេចចេញមក ខណៈរថយន្តត្រូវបានបញ្ឈប់ដើម្បីបើកការបាញ់ប្រហារ ។
លោក Ahwaze បានអះអាងថា “បន្ទាប់ពីគ្រាប់បែករថយន្តត្រូវបានបំផ្ទុះ ភ្នាក់ងារចំនួន ១២ បានបើកការបាញ់ប្រហារទៅលើរថយន្តរបស់លោក Fakhrizadeh និងរថយន្តការពារដំបូងគេ ។ បន្ទាប់មកមេដឹកនាំក្រុមធ្វើឃាតបានយកលោក Fakhrizadeh ចេញពីឡានរបស់គាត់ ហើយបានបាញ់សម្លាប់គាត់” ។
កាសែតនោះបានគេអះអាងថា ភ្នាក់ងារវាយប្រហារទាំងអស់បានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់ បន្ទាប់ពីការវាយប្រហារនេះ ហើយមិនទាន់មានអង្គការ ឬប្រទេសណាមួយអះអាងទទួលខុសត្រូវចំពោះការធ្វើឃាតនេះនោះទេ ។
ទន្ទឹមនោះអាជ្ញាធរអ៊ីរ៉ង់បានដាក់ការស្តីបន្ទោសទៅប្រទេសអ៊ីស្រាអែល ហើយក៏បាននិយាយសំដៅទៅប្រធានាធិបតីអាមេរិក Donald Trump ថាជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Star
ចុចអាន ៖ អ៊ីរ៉ង់ កំពុងថ្លឹងថ្លែងថាគួរសងសឹកតាមរបៀបណាចំពោះការធ្វើឃាតអ្នកវិទ្យាសាស្រ្តកំពូល
ចុចអាន ៖ អ៊ីស្រាអែល ប្រុងជើងការខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាមសងសឹក
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ