ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដជាប្រវត្តិសាស្រ្ត ជូនពិភពលោក
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ របស់មេដឹកនាំពិភពលោកកាលពីថ្ងៃពុធទី ២២ ខែកញ្ញា ដោយសន្យាថា នឹងបរិច្ចាគវ៉ាក់សាំងជាប្រវត្តិសាស្ត្រ ចំនួន ៥០០ លានដូសបន្ថែមទៀត ដល់ប្រទេសដែលកំពុងតស៊ូដើម្បីយកឈ្នះជំងឺរាតត្បាតនេះ។

លោក បៃដិន បាននិយាយថា “នេះគឺជាវិបត្តិដែលគ្រប់គ្នាត្រូវចូលរួមជួយ។ អាមេរិកនឹងក្លាយជាឃ្លាំងសម្រាប់ចាក់វ៉ាក់សាំង ដូចដែលយើងជាឃ្លាំង សម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងសង្គ្រាមលោកលើកទី២”។
ការសន្យាពីលោក បៃដិន នៅឯកិច្ចប្រជុំកំពូលដែលធ្វើឡើងតាមអនឡាញពីសេតវិមាន បាននាំឲ្យការប្តេជ្ញាចិត្តសរុបរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់វ៉ាក់សាំងកូវីដ កើនដល់ ១.១ ពាន់លានដូស ច្រើនជាងគេបំផុត បើបូកសរុបការជួយរួមគ្នាពីប្រទេសនានាលើពិភពលោកទាំងមូល។

លោក បៃដិន និយាយថា “យើងបានបញ្ជូនវ៉ាក់សាំង ១៦០លានដូសទៅប្រទេសចំនួន ១០០ រួចមកហើយ។ ចំពោះរាល់ការចាក់វ៉ាក់សាំងដែលយើងបានចាត់ចែងរហូតមកដល់បច្ចុប្បន្ននៅអាមេរិក ឥឡូវនេះយើងបានប្តេជ្ញាថានឹងផ្តល់ការចាក់ ៣ ដូសទៅឲ្យពិភពលោកទាំងមូល”។
គួរបញ្ជាក់ថា វ៉ាក់សាំងថ្មីចំនួនកន្លះពាន់លានដូសនឹងបានមកពីក្រុមហ៊ុន Pfizer ហើយនឹងទៅដល់ប្រទេសដែលមានចំណូលទាបនិងមធ្យម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ