Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ប្រកាសក្លាយជាមហាអំណាចបច្ចេកវិទ្យា AI ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ

បានផុស

នៅ

យោងតាមឯកសាររបស់យុទ្ធសាស្ត្រជាតិ AI (NAIS) ដែលត្រូវបានបោះពុម្ពផ្សាយដោយរដ្ឋាភិបាលកាលពីថ្ងៃពុធបានឲ្យដឹងថា ចក្រភពអង់គ្លេសមានបំណងក្លាយជាប្រទេសមហាអំណាចមួយនៅក្នុងវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារនោះបាននិយាយថា “ដោយមានជំនួយពីប្រព័ន្ធអេកូឡូស៊ី AI ដែលកំពុងមានការរីកចម្រើន និងប្រព័ន្ធស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ឈានមុខគេនៅលើពិភពលោក យុទ្ធសាស្ត្រ NAIS នេះនឹងបកប្រែសក្តានុពលដ៏ធំរបស់បច្ចេកវិទ្យា AI ឲ្យកាន់តែរីកចម្រើន វិបុលភាព និងអត្ថប្រយោជន៍សង្គមសម្រាប់ចក្រភពអង់គ្លេស និងដឹកនាំការទទួលខុសត្រូវក្នុងការអនុវត្តបច្ចេកវិទ្យា AI ទៅនឹងបញ្ហាប្រឈមធំបំផុតនាសតវត្សរ៍ទី ២១ នេះ ។

យោងតាមយុទ្ធសាស្ត្រនេះ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ បច្ចេកវិទ្យា AI នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្ម និងសន្តិសុខនៅលើសកលលោក ហើយចក្រភពអង់គ្លេសមានការចាប់ផ្តើមមុនគេ ពេលនិយាយអំពីការបង្កើតឧបករណ៍ AI សម្រាប់សេដ្ឋកិច្ចថ្មី ។

ទន្ទឹមនោះ ដើម្បីសម្រេចបានគោលដៅនេះ NAIS ផ្តោតលើការវិនិយោគ និងការធ្វើផែនការសម្រាប់តម្រូវការរយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ី AI គាំទ្រការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចដែលអាចប្រើបច្ចេកវិទ្យា AI និងធានាអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពនៃបច្ចេកវិទ្យា AI ។

ឯកសារនោះបាននិយាយថា NAIS នឹងបង្ហាញដល់ពិភពលោកនូវគោលបំណងរបស់យើងក្នុងការបង្កើតបរិយាកាសបទប្បញ្ញត្តិប្រកបដោយការច្នៃប្រឌិតបំផុតនៅលើពិភពលោក ដើម្បីជំរុញភាពរុងរឿងនៅទូទាំងចក្រភពអង់គ្លេស និងធានាថា មនុស្សគ្រប់គ្នាអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI និងអនុវត្ត AI ដើម្បីជួយដោះស្រាយបញ្ហាពិភពលោកដូចជា ការបម្រែបម្រួលអាកាសធាតុ ជាដើម ។

ជាចុងក្រោយរដ្ឋាភិបាលចក្រភពអង់គ្លេសរំពឹងថា បច្ចេកវិទ្យា AI នឹងបង្កើនភាពធន់ ផលិតភាព កំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតនៅទូទាំងវិស័យឯកជន និងសាធារណៈ ប៉ុន្តែវានឹងត្រូវការកិច្ចខិតខំប្រឹងប្រែងរបស់សង្គមទាំងមូលផងដែរ ដើម្បីនឹងបន្តនៅទសវត្សរ៍ក្រោយៗក្នុងការសម្រេចបាននូវសក្តានុពលរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ព័ត៌មានលម្អិតរបស់អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថាន ត្រូវ អង់គ្លេស ច្រឡំដៃទម្លាយខ្ទេចគ្មានសល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម