ព័ត៌មានអន្ដរជាតិ
ដើម្បីក្លាយជាក្រុងធម្មជាតិ អភិបាលក្រុងមួយនៅអាល្លឺម៉ង់ឡើងថ្លៃចតឡាន៦០០%
អភិបាលក្រុង Tübingen នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ទទួលបានការកោតសរសើរ និងមើលស្រាលផងដែរចំពោះផែនការថ្មីមួយរបស់លោកក្នុងការបង្កើនតម្លៃចតរថយន្តរហូតដល់៦០០% ដែលជាការប្រឹងប្រែងដើម្បីរារាំងរថយន្តចេញក្រៅ។
លោក Boris Palmer សមាជិកគណបក្សបៃតង (Greens) ទទួលបានការគាំទ្រជាបឋមសម្រាប់សំណើររបស់លោកដែលបង្កើនតម្លៃចតរថយន្តប្រចាំឆ្នាំពី ៣៥ដុល្លារឡើងដល់២១០ដុល្លារ។
ដំបូង លោក Palmer បានដំឡើងតម្លៃដល់៤២០ដុល្លារ ប៉ុន្តែមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីមន្ត្រីសាលាក្រុងនៅក្នុងគណៈកម្មាធិការអាកាសធាតុ។

យោងតាមការផ្សាយរបស់កាសែត Stuttgarter Zeitung បង្ហាញថា តម្លៃខ្ពស់បំផុតគឺ២១០ដុល្លារនឹងអនុវត្តចំពោះរថយន្តប្រើសាំងដែលទម្ងន់ជាង១៨០០គីឡូក្រាម និងរថយន្តអគ្គីសនីដែលមានទម្ងន់ជាង២០០០គីឡូក្រាម។
លោក Palmer បាននិយាយថា ប្រជាជននៅលើសុវត្ថិភាពសង្គមនឹងបង់ថ្លៃពាក់កណ្តាលនៃតម្លៃធម្មតា។ ករណីលើកលែងចំពោះជនពិការ និងបុគ្គលិកថែទាំដែលប្រើរថយន្តរបស់ពួកគេដើម្បីបំពេញការងារ។
លោកអភិបាលក្រុងបាននិយាយថា គោលបំណងនៃការបង្កើនតម្លៃថតគឺដើម្បីបញ្ចុះបញ្ចូលអ្នកបើកបរឲ្យទុករថយន្តរបស់ពួកគេនៅផ្ទះ ហើយប្រើរថយន្តដឹកជញ្ជូនសាធារណៈជំនួសវិញ។
លោកបានអះអាងថា ៖«មានភាពខុសគ្នាគួរឲ្យកត់សំគាល់រវាងតម្លៃរថយន្តតូចៗក្នុងក្រុង និងរថយន្តស្ព័រធំៗត្រូវបង់ ដែលតាមពិតមិនត្រូវការនៅក្នុងទីក្រុង»។
ដូចទីក្រុងអាល្លឺម៉ង់ផ្សេងៗទៀតដែរ Tübingen មានគោលបំណងឲ្យក្លាយជាទីក្រុងធម្មជាតិនៅត្រឹមឆ្នាំ២០៣០ ដែលទាមទារឲ្យមានការពង្រីកកាន់តែធំទូលាយ និងបង្កើនភាពងាយស្រួលនៅក្នុងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។
ចំណូលដែលទទួលបានពីការបង្កើនតម្លៃចតគឺយកទៅបញ្ចូលក្នុងហិរញ្ញប្បទានដឹកជញ្ជូនសាធារណៈ។ ទីប្រជុំជន និងទីក្រុងផ្សេងទៀតកំពុងរៀបចំផែនការស្រដៀងៗគ្នា ហើយសំណើររបស់ក្រុង Tübingen ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកយុទ្ធនាការណ៍បរិស្ថាន។
សេចក្តីសម្រេចចុងក្រោយគឺត្រូវជួបនឹងក្រុមប្រឹក្សាមូលដ្ឋាននៅចុងខែនេះ ប៉ុន្តែលោក Palmer ត្រូវបានគេរាយការណ៍ថា បានធានានូវការគាំទ្រចាំបាច់ដែលជាឆ្អឹងខ្នងនៃកម្មវិធីការពារអាកាសធាតុដែលក្រុមប្រឹក្សាឯកភាពជាចម្បង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច