Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ ទំនងមិនបំប្លែងខ្លួនសាហាវជាងនេះទៀតឡើយ ហើយថយកម្លាំងក្លាយជា ជំងឺផ្តាសាយធម្មតា

បានផុស

នៅ

អ្នកវិទ្យាសាស្រ្តដែលបង្កើតវ៉ាក់សាំង Oxford បាននិយាយថា វីរុសកូវីដ-១៩ ទំនងជាមិនវិវត្តទៅជាមេរោគបំប្លែងខ្លួនដែលសាហាវជាងបច្ចុប្បន្នទេ ហើយទីបំផុតនឹងក្លាយទៅជាជំងឺផ្តាសាយធម្មតា។

សាស្រ្តាចារ្យ Dame Sarah Gilbert បាននិយាយថា “មិនមានលទ្ធភាពច្រើនទេ ដែលមេរោគនេះអាចគេចវេះពីប្រព័ន្ធភាពស៊ាំបាន ប៉ុន្តែវានៅតែជាមេរោគឆ្លង”។

Professor Dame Sarah Gilbert said Covid is unlikely to mutate into a much deadlier variant and will eventually just cause the common cold
សាស្រ្តាចារ្យ Dame Sarah Gilbert

លោកស្រីបន្តថា មេរោគនេះកាន់តែបន្ថយកម្លាំង នៅពេលវាសាយភាយតាមរយៈប្រជាជន។ គ្មានហេតុផលអ្វីដែលត្រូវគិតថា យើងនឹងមានមេរោគ Sars-CoV-2 version បំប្លែងខ្លួនកាន់តែច្រើនបន្ថែមទៀតនោះទេ។

នៅទីបំផុត វីរុសដែលបណ្តាលឲ្យមានជំងឺកូវីដ-១៩ នឹងដូចជាវីរុសកូរ៉ូណាដែលរីករាលដាលយ៉ាងទូលំទូលាយនិងបង្កឲ្យមានជំងឺផ្តាសាយ។

ថ្លែងក្នុងសិក្ខាសាលា Royal Society of Medicine លោកស្រី Dame Sarah បាននិយាយថា “យើងរស់នៅជាមួយមេរោគកូរ៉ូណា ៤ ប្រភេទផ្សេងគ្នាដែលយើងមិនធ្លាប់គិតរួចទៅហើយ ហើយទីបំផុត Sars-CoV-2 នឹងក្លាយជាវីរុសមួយក្នុងចំណោមនោះ។

ប៉ុន្តែគ្រាន់តែមានសំនួរថា តើយើងត្រូវចំណាយពេលយូរប៉ុនណាដើម្បីទៅដល់ទីនោះ និងត្រូវចាត់វិធានការអ្វីខ្លះ ដើម្បីគ្រប់គ្រងវាក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ស្រ្តីវ័យ ៥៩ ឆ្នាំរូបនេះ បានដឹកនាំក្រុមនៅវិទ្យាស្ថាន Jenner របស់សាកលវិទ្យាល័យ Oxford ដែលបានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ Oxford-AstraZeneca Covid ដែលជាវ៉ាក់សាំងចែកចាយទូលំទូលាយបំផុតនៅលើពិភពលោក។

លោកស្រី Dame Sarah ក៏បានបង្ហាញផងដែរថា លោកស្រីកំពុងតស៊ូរកមូលនិធិដើម្បីជួយការពារជំងឺរាតត្បាតនាពេលអនាគត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បាញ់បច្ចេកវិទ្យាវ៉ាក់សាំងចូលបន្លែ យកទៅដាំដុះបរិភោគ យកឈ្នះកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ត្រាំ ទូរស័ព្ទទៅ ពូទីន សុំឲ្យបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៣៥ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម