Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អសម្រាប់អ្នកខ្លាចម្ជុល វ៉ាក់សាំងកូវីដបាញ់ចូលតាមច្រមុះ ដំបូងគេលើលោក ជិតអនុម័តប្រើប្រាស់ហើយ

បានផុស

នៅ

យោងតាមសារព័ត៌មាន Global Times បានចុះផ្សាយកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បាញ់ចូលតាមច្រមុះដំបូងគេបង្អស់របស់ពិភពលោក កំពុងវិវត្តយ៉ាងល្អឆ្ពោះទៅរកការអនុម័តប្រើប្រាស់ជាបន្ទាន់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងវ៉ិចទ័រ Adenovirus ប្រភេទ ៥ (Adenovirus Type 5 Vector) ឬ Ad5-nCoV របស់ចិនត្រូវបានគេរំពឹងថានឹងប្រើប្រាស់ទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ជាមួយនឹងសុវត្ថិភាពឆ្លើយតបនៃប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ហើយវាមានប្រសិទ្ធភាពខ្លាំងជាងថ្នាំចាក់ទៅទៀត ។

វ៉ាក់សាំងបាញ់ចូលតាមច្រមុះ Ad5-nCoV អាចបង្កើតនូវការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំកោសិកាដ៏ខ្លាំងក្លាក្នុងរយៈពេល ១៤ ថ្ងៃ ពោលវារក្សាកម្រិតដូចគ្នាទៅនឹងវ៉ាក់សាំងចាក់បញ្ចូលសាច់ដុំ ។

សារព័ត៌មាន Global Times បានចុះផ្សាយទៀតថា ក្រៅពីនេះការកើនឡើងនៃអង់ទីគ័រការពារ បន្ទាប់ពីបាញ់វ៉ាក់សាំង Ad5-nCoV អាចមានចំនួនពី ៧ ទៅ ៨ ដងច្រើនជាងចាក់វ៉ាក់សាំងអសកម្ម ។

ចំណែកលទ្ធផលនៃការសាកល្បងចុងក្រោយបង្អស់បានបង្ហាញថា វ៉ាក់សាំងបាញ់ចូលតាមច្រមុះ Ad5-nCoV រឹតតែមានសុវត្ថិភាពល្អ នៅពេលដែលក្មេងអាយុពី ៦ ទៅ ១៧ ឆ្នាំបានប្រើប្រាស់វ៉ាក់សាំងនេះ ហើយអត្រានៃប្រតិកម្មមិនល្អគឺទាបជាងមនុស្សធំ ។

ស្របពេលជាមួយគ្នានេះអ្នកជំនាញបាននិយាយថា វ៉ាក់សាំងនេះអាចផ្តល់ការការពារកាន់តែខ្លាំង ដោយសារតែការបញ្ចេញអង់ទីគ័រ ឬកោសិកា T នៅតាមផ្លូវដង្ហើម ជាពិសេសសម្រាប់កុមារ និងមនុស្សងាយរងគ្រោះ ព្រោះវាជៀសវាងការឈឺចាប់ និងហើមនៅកន្លែងចាក់ ។

គួរបញ្ជាក់ថា វ៉ាក់សាំងបាញ់ចូលតាមច្រមុះ Ad5-nCoV ត្រូវបានបង្កើតរួមគ្នាដោយក្រុមហ៊ុនចិន CanSinoBIO និងអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវេជ្ជសាស្ត្រយោធាដឹកនាំដោយលោកស្រី Chen Wei ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Times

ចុចអាន ៖ កូវីដ ទំនងមិនបំប្លែងខ្លួនសាហាវជាងនេះទៀតឡើយ ហើយថយកម្លាំងក្លាយជា ជំងឺផ្តាសាយធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម