Connect with us

ព័ត៌មានអន្ដរជាតិ

យេម៉ែន អូសចារកម្ម ៩នាក់ មកប្រហារជីវិតជាសាធារណៈយ៉ាងសាហាវ (វីដេអូនិងរូបភាពនៅខាងក្នុង)

បានផុស

នៅ

បុរសប្រាំបួននាក់ ដែលគេរកឃើញថាមានពិរុទ្ធពីបទធ្វើចារកម្មនៅប្រទេសយេម៉ែន ត្រូវបានប្រហារជីវិតជាសាធារណៈដ៏ឃោរឃៅ ដោយពួកគេត្រូវបានអូសចូលទៅក្នុងទីលានមួយ រួចបង្ខំឲ្យដេកផ្កាប់មុខ ហើយត្រូវគេបាញ់ពីក្រោយខ្នង។

ពួកគេត្រូវបានផ្តន្ទាទោសនៅក្នុងការកាត់ក្តី ជាប់ពាក់ព័ន្ធនឹងការស្លាប់មន្រ្តីជាន់ខ្ពស់ក្រុម Houthi ម្នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារអាកាសពីសំណាក់ក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតកាលពីជាងបីឆ្នាំមុន។

មនុស្សរាប់រយនាក់ដែលភាគច្រើនជាក្រុម Houthi និងអ្នកគាំទ្ររបស់ពួកគេ បានចូលរួមការប្រហារជីវិតកាលពីថ្ងៃសៅរ៍នៅទីលាន Tahrir ក្នុងរដ្ឋធានី សាណា ហើយមានអ្នកខ្លះបានរាំតាមផ្លូវទៀតផង បន្ទាប់ពីការប្រហារជីវិតនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការប្រហារជីវិតធ្វើឡើងដោយចលនា Houthi ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់មួយនេះ បានបង្កឲ្យមានការខឹងសម្បាជាអន្តរជាតិ ដោយសហភាពអឺរ៉ុបបានហៅថាជា “អំពើឃោរឃៅនិងអមនុស្សធម៌”។

គួរបញ្ជាក់ថា អ្នកទាំងប្រាំបួនគឺស្ថិតក្នុងចំណោមមនុស្សជាង៦០នាក់ ដែលក្រុម Houthi ចោទប្រកាន់ពីបទ ជាប់ពាក់ព័ន្ធក្នុងការសម្លាប់លោក Saleh al-Samad កាលពីខែមេសាឆ្នាំ២០១៨។

ពួកគេត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឲ្យសម្ព័ន្ធចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ដែលបានធ្វើសង្គ្រាមប្រឆាំងក្រុមឧទ្ទាមនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់យេម៉ែន ឲ្យឡើងកាន់អំណាចវិញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ ធ្វើទារុណកម្មចាប់ដកក្រចកដៃ មុនពេលប្រហារជីវិតភ្នាក់ងារចារកម្ម អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ

កីឡា១៦ នាទីutes មុន

ក្លិបយក្សនៅ អ៊ីតាលី មួយ ដាក់គោលដៅយក Modric ឲ្យ​បាន​នៅរដូវក្តៅនេះ

សេចក្ដីជូនដំណឹង២៣ នាទីutes មុន

ព្រឹត្តិការណ៌តាំងពិព័រណ៌យក្ស Thaifex Anuga Asia ត្រៀមពង្រីកវិសាលភាពឱ្យកាន់តែ ធំជាងមុន ល្អជាងមុន ខ្លាំងជាងមុន នៅឆ្នាំ ២០២៦

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យលើគុណភាព បន្លែ ផ្លែឈើ នាំចូល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២០ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម