Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមខ្លួនទទួលព្យុះមួយទៀត

បានផុស

នៅ

ប្រព័ន្ធសម្ពាធទាបមួយបានកកើតក្នុងសមុទ្រវៀតណាមខាងកើត ហើយទំនងជាវិវត្តទៅជាព្យុះ នៅពេលវាធ្វើដំណើរឆ្ពោះទៅខេត្តភាគកណ្តាល។

យោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនេះ ស្ថិតនៅចម្ងាយ២៨០គីឡូម៉ែត្រពីខេត្ត Phu Yen នៅវេលាម៉ោង ៧:០០ នាទីព្រឹកកាលពីថ្ងៃព្រហស្បតិ៍ ដោយមានខ្យល់បក់ក្នុងល្បឿន ៥០ ទៅ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

វាត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅភាគពាយ័ព្យ ហើយវិវត្តទៅជាព្យុះក្នុងរយៈពេល១២ម៉ោងបន្ទាប់។

ត្រឹមម៉ោង៧យប់ថ្ងៃព្រហស្បតិ៍ វាបានធ្វើដំណើរក្នុងចម្ងាយ ១៣០ គីឡូម៉ែត្រពីខេត្ត Binh Dinh ភាគខាងត្បូង ដោយមានល្បឿនខ្យល់ពី ៦០ ទៅ​ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះនឹងបង្កឲ្យមានការបាក់ដីក្នុងរយៈពេលពី ១២ ទៅ ២៤ ម៉ោងខាងមុខ នៅតំបន់នានារវាងខេត្ត Thua Thien-Hue និង Binh Dinh មុននឹងចុះខ្សោយកម្លាំង។

ភ្លៀងធ្លាក់ខ្លាំងកម្រិត ១៥០ ទៅ ២៥០ មីល្លីម៉ែត្រ ត្រូវបានព្យាករណ៍នៅតំបន់ឆ្នេរសមុទ្រពី Ha Tinh ទៅ Binh Dinh ក៏ដូចជាខេត្តមួយចំនួននៅតំបន់ខ្ពង់រាបកណ្តាល នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រផងដែរ។ នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ភ្លៀងធ្លាក់កម្រិតពី ៥០ ទៅ ១៥០ មីល្លីម៉ែត្រនឹងវាយប្រហារខេត្ត Thanh Hoa និង Nghe An។

លំនាំអាកាសធាតុបែបនេះ នឹងបង្កហានិភ័យនៃជំនន់ទឹកភ្លៀង ការរអិលបាក់ដីនិងការជន់លិចនៅតំបន់មួយចំនួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ខណៈនេះ វៀតណាម ជួបព្យុះ កុនសុន ហើយកំពុងប្រកាសអាសន្នពីទឹកជំនន់ និងការបាក់ដី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម