ព័ត៌មានអន្ដរជាតិ
WHO គាំទ្រឲ្យយកថ្នាំលាយ ទៅព្យាបាលកូវីដ
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះ បានណែនាំឲ្យប្រើថ្នាំលាយរបស់ក្រុមហ៊ុន Regeneron (REGN.O) និង Roche (ROG.S) សម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់នៃការចូលមន្ទីរពេទ្យ និងអ្នកជំងឺធ្ងន់ធ្ងរដែលគ្មានអង់ទីគ័រពីធម្មជាតិ។

ការព្យាបាលបែបនេះ ត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើជាបន្ទាន់នៅសហរដ្ឋអាមេរិក ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលគេប្រើ ដើម្បីព្យាបាលជំងឺកូវីដ-១៩ របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ កាលពីឆ្នាំមុន។
អឺរ៉ុបក៏កំពុងពិនិត្យមើលការព្យាបាលនេះផងដែរ ខណៈអង់គ្លេសបានអនុម័តកាលពីខែមុន។

ស្របពេលមានការទទួលស្គាល់លើថ្លៃចំណាយទាក់ទងនឹងការព្យាបាលនេះ ក្រុមប្រឹក្សារបស់ WHO បាននិយាយថា “អនុសាសន៍នេះនឹងផ្តល់ជាការជំរុញឲ្យចូលរួមគ្រប់យន្តការដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យប្រសើរឡើងនូវការចូលរួមជាសកល និងការធ្វើតេស្តដែលពាក់ព័ន្ធ”។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ WHO បានអំពាវនាវឲ្យក្រុមហ៊ុន Regeneron បញ្ចុះតម្លៃនិងចែកចាយការព្យាបាលនេះដោយស្មើភាព នៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម។ ទីភ្នាក់ងារនេះ ក៏បានជំរុញឲ្យក្រុមហ៊ុននានា ផ្ទេរបច្ចេកវិទ្យាដើម្បីជួយបង្កើតជីវវិទ្យាស្រដៀងគ្នាផងដែរ។

ការព្យាបាលដែលមានឈ្មោះថា Ronapreve ឬ REGEN-COV នៅសហរដ្ឋអាមេរិក បានក្លាយជាវិធីរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ក្រុមហ៊ុន Regeneron ដោយលក់បានប្រាក់ចំនួន ២.៥៩ ពាន់លានដុល្លារអាមេរិកនៅត្រីមាសទី២។
ក្រុមហ៊ុន Regeneron នឹងផ្គត់ផ្គង់ថ្នាំ REGEN-COV ចំនួន ១.៤ លានដូសបន្ថែម ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី ៣១ ខែមករា ក្នុងតម្លៃ ២,១០០ ដុល្លារក្នុងមួយដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ WHO លើកចំណុចសំខាន់២ ដែលអាចបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?