Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ Blinken​ មើល​ឃើញសាមគ្គី​ភាព​​លើ​តាលីបង់ ក្រោយ​ជជែក​នឹង​រុស្ស៊ី​ ចិន​ ប៉ាគីស្ថាន

បានផុស

នៅ

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក Antony Blinken ​ជឿ​​ជាក់​ថា ពិភព​លោក​​បាន​រួប​រួម​គ្នា​ដើម្បី​ដាក់​សម្ពាធ​លើ​តាលីបង់ បន្ទាប់​ពី​បាន​ពិភាក្សា​ជា​មួយ​ប្រទេស​ប៉ាគីស្ថាន ចិន និង​រុស្ស៊ី ដែល​​ដើរ​តួ​សំខាន់​ជា​មួយ​មេ​ដឹក​នាំ​ថ្មី​ប្រទេស​អាហ្វហ្គានីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក Blinken បាន​ជួប​ពិភាក្សា​នៅ​ខាង​ក្រៅ​មហា​សន្និបាត​អង្គការ​សហប្រជា​ជាតិ​(UN)ជា​មួយ​សមភាគីប៉ាគីស្ថាន ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​តាលីបង់​ និង​បាន​ជួប​ពិភាក្សា​ជា​មួយ​រដ្ឋ​មន្ត្រី​នៃ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខវេតូ​៤​នាក់​ផ្សេង​ទៀតក្នុង​នោះ​មាន​ចិន​ និង​រុស្ស៊ី​​​ផង។

លោក Blinken បាន​ប្រាប់​អ្នក​កាសែត​ថា ៖«ខ្ញុំគិត​ថា មាន​​សាមគ្គី​យ៉ាង​ខ្លាំង​នៃ​វិធី​សាស្ត្រ និង​ការ​រួប​រួម​នៃ​គោល​បំណង។ តាលីបង់​បាន​និយាយ​ថា ខ្លួន​ស្វែង​រក​សិទ្ធិ​ស្រប​ច្បាប់ នោះ​គឺ​ពួក​គេ​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ។ ទំនាក់​ទំនង​ដែល​ខ្លួន​ថា មាន​ជា​មួយ​សហគមន៍​អន្តរជាតិ​​នឹង​ត្រូវ​បាន​បញ្ជាក់​​តាម​រយៈ​សកម្មភាព​របស់​ពួកគេ»។

លោក Blinken បាន​រំលឹក​ពី​អាទិភាព​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​តាលីបង់​គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន និងជន​បរទេស​ចាក​ចេញ​ពី​ប្រទេស គោរព​សិទ្ធិ​ស្ត្រី ក្មេង​ស្រី និង​ជន​ជាតិ​ភាគ​តិច ហើយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ថ្មី​ដោយ​ក្រុម​ជ្រុល​និយម​ដូច​ជា អាល់កៃដា​ជា​ដើម។

ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​ថា លោក​រដ្ឋ​មន្ត្រី Blinken បាន​លើក​ឡើង​ពី«​សារៈ​សំខាន់នៃការ​សម្រប​សម្រួល​លើ​ការ​ចូល​រួម​ការ​ទូត​របស់​យើង»​ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ប៉ាគីស្ថាន​លោក Shah Mehmood Qureshi។

ប្រទេស​ប៉ាគីស្ថាន​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​ជា​មួយ​តាលីបង់ និង​ឈប់​បង្កក​ទ្រព្យ​សម្បត្តិ​របស់​អាហ្វហ្គានីស្ថាន ប៉ុន្តែ​កាល​ពី​ដើម​សប្តាហ៍នេះ លោក Qureshi បាន​និយាយ​ថា មិន​មាន​ការ​ប្រញាប់​ដើម្បី​ទទួល​ស្គាល់​រដ្ឋាភិបាល​តាលីបង់​ថ្មីដែល​ជា​ជំហាន​មួយ​​ត្រូវ​ប្រទេស​លោក​ខាង​លិច​ប្រឆាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម