Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ បន្តអនុវត្តទណ្ឌកម្មឃោរឃៅ កាត់ដៃជើងចោរលួច ឬប្លន់ ប្រហារជីវិតអ្នកប្រព្រឹត្តឃាតកម្ម

បានផុស

នៅ

យោងតាមសមាជិកស្ថាបនិកក្រុមតាលីបង់ម្នាក់ឈ្មោះ Mullah Nooruddin Turabi នៅក្នុងបទសម្ភាសន៍ជាមួយ AP បានឲ្យដឹងថា តាលីបង់នឹងមិនបញ្ចប់ការប្រើប្រាស់ទណ្ឌកម្មតាមច្បាប់ Sharia ដែលខ្លួនបានអនុម័ត ក្នុងអំឡុងពេលគ្រប់គ្រង ៥ ឆ្នាំរបស់ខ្លួននៅអាហ្វហ្គានីស្ថានចន្លោះឆ្នាំ ១៩៩៦ និងឆ្នាំ ២០០១ នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Turabi ដែលពីមុនធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបច្ចុប្បន្នជាអ្នកត្រួតពិនិត្យពន្ធនាគារនៅក្នុងរដ្ឋាភិបាលតាលីបង់ថ្មី បានកត់សម្គាល់ថា ប៉ុន្តែការដាក់ទណ្ឌកម្មទាំងនេះអាចលែងមានជាសាធារណៈតទៅទៀតហើយ ។

ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ ក្រុមតាលីបង់បានប្រើពហុកីឡាដ្ឋាននៅទីក្រុងកាប៊ុល និងទីធ្លានៃវិហារឥស្លាម Eid Gah ដើម្បីដាក់ទណ្ឌកម្មផ្សេងៗ រួមទាំងការកាត់ដៃជើងចោរលួច និងប្លន់ និងប្រហារជីវិតចំពោះអ្នកដែលត្រូវបានផ្តន្ទាទោសពីបទឃាតកម្ម ។

ការអនុវត្តឡើងវិញនៃប្រពៃណីទាំងនេះបានទាក់ទាញការរិះគន់ពីសហគមន៍អន្តរជាតិ ដែលកន្លងមកបានប្តេជ្ញាដាក់សម្ពាធលើក្រុមតាលីបង់ក្នុងការសម្របសម្រួលការអនុវត្តច្បាប់ទណ្ឌកម្មរបស់ខ្លួន ។ ទោះយ៉ាងណាលោក Turabi បានព្រមានដល់បរទេសកុំឲ្យបន្តជ្រៀតជ្រែកអនុវត្តវិធីការទូតនេះ ។

លោក Turabi បាននិយាយថា “មនុស្សគ្រប់គ្នាបានរិះគន់យើងចំពោះការដាក់ទណ្ឌកម្មនៅក្នុងពហុកីឡាដ្ឋាន ប៉ុន្តែយើងមិនដែលនិយាយអ្វីអំពីច្បាប់ និងការដាក់ទណ្ឌកម្មរបស់ពួកគេវិញឡើយ ។ គ្មាននរណាម្នាក់នឹងប្រាប់យើងថា ច្បាប់របស់យើងគួរជាអ្វីទេ ។ យើងនឹងគោរពតាមសាសនាឥស្លាម ហើយយើងនឹងបង្កើតច្បាប់ថ្មីរបស់យើងលើគម្ពីរកូរ៉ាន” ។

លោក Turabi បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតស្ត្រីម្នាក់ថា “បញ្ហានៃការដាក់ទណ្ឌកម្មសាធារណៈត្រូវបានពិភាក្សានៅក្នុងរដ្ឋាភិបាលថ្មី ហើយរឿងខ្លះនឹងផ្លាស់ប្តូរ បើប្រៀបធៀបទៅនឹងច្បាប់តាលីបង់មុន ។ ប៉ុន្តែការកាត់ដៃជើងចោរលួច ឬប្លន់គឺនៅតែចាំបាច់សម្រាប់សន្តិសុខយើង” ។

ជាចុងក្រោយលោក Turabi បាននិយាយថា ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់មួយទៀត បើប្រៀបធៀបទៅនឹងការគ្រប់គ្រងរបស់តាលីបង់ក្នុងឆ្នាំ ១៩៩០ គឺថា ក្រោមការផ្តួចផ្តើមរបស់រដ្ឋាភិបាលថ្មីនឹងត្រូវបានដោះស្រាយដោយចៅក្រមនៅក្នុងតុលាការ ទោះបីជាសេចក្តីសម្រេចនេះនឹងនៅតែផ្អែកលើច្បាប់ Sharia ក៏ដោយ ។ កាលពីអតីតកាលបព្វជិតឥស្លាមភាគច្រើនគ្រប់គ្រងការផ្តន្ទាទោស ដែលត្រូវបានធ្វើឡើងដោយភ្នែកសាធារណជន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់សម្លាប់សមាជិកក្រុម តាលីបង់ នៅ អាហ្វហ្គានីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម