ព័ត៌មានអន្ដរជាតិ
ច្បាប់វ៉ាក់សាំងអង់គ្លេសធ្វើឲ្យពលរដ្ឋអាហ្វ្រិកស្ទាក់ស្ទើរចាក់វ៉ាក់សាំងកូវីដ
ប្រធានទីភ្នាក់ងារសុខភាពអាហ្វ្រិកបានព្រមានថា គោលការណ៍មិនទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ចក្រភពអង់គ្លេសនៅអាហ្វ្រិកបានបង្កើនឲ្យមានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។
លោកវេជ្ជបណ្ឌិត John Nkegasong បានឲ្យដឹងថា គោលជំហររបស់ចក្រភពអង់គ្លេសកំពុងធ្វើឲ្យមានភាពច្របូកច្របល់ ហើយប៉ះពាល់ដល់យុទ្ធនាការណ៍ចាក់វ៉ាក់សាំង។
លោកបានព្រមានថា មនុស្សមួយចំនួនបានចោទជាសំនួរថាហេតុអ្វីបានជាពួកគេគួរចាក់វ៉ាក់សាំងបង្ការកូវីដដែលវាមិនមានការទទួលស្គាល់ពីអន្តរជាតិ។
ប្រជាជនអាហ្វ្រិកជាច្រើនបានខឹងសម្បារយ៉ាងខ្លាំង និងបានហៅគោលការណ៍របស់ចក្រភពអង់គ្លេសថារើសអើង។

លោកវេជ្ជបណ្ឌិត Nkegasong ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាហ្វ្រិក (Africa CDC) បាននិយាយថា ៖«យើងមិនយល់ថា ហេតុអ្វីបានជាចក្រភពអង់គ្លេសប្រកាន់គោលជំហរមិនទទួលស្គាល់បែបនេះ»។
លោកបាននិយាយក្នុងសន្និសីទកាសែតថា ៖«វាជាសារមួយដែលបង្កភាពច្របូកច្របល់ដល់ប្រជាជនរបស់យើងនៅអាហ្វ្រិក ធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត ធ្វើឲ្យមនុស្សស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង»។
លោកក៏បានចោទជាសំនួរថា ហេតុអ្វីបានជាចក្រភពអង់គ្លេសបានកំពុងបញ្ជូនវ៉ាក់សាំងទៅកាន់អាហ្វ្រិក ប៉ុន្តែបែរជាមិនទទួលស្គាល់អ្នកដែលបានចាក់វ៉ាក់សាំងទាំងនោះ។
«សារនេះពិតជាមិននិយាយពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលយើងទាំងអស់គ្នាថា នេះគឺជាមូលដ្ឋានគ្រឹះ និងគ្រឿងផ្សំដែលធ្វើឲ្យយើងរួចផុតពីជំងឺរាតត្បាតកូវីដ»។ លោកមានប្រសាសន៍។
លោកវេជ្ជបណ្ឌិត Richard Mihigo មកពីអង្គការសុខភាពពិភពលោកប្រចាំតំបន់អាហ្វ្រិកបាននិយាយថា ឥឡូវនេះ បណ្តាប្រទេសគួរតែរកវិធីបង្កើតប្រព័ន្ធរួមគ្នាដែលអាចទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំងពីប្រទេសផ្សេងៗ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលអង់គ្លេសបានដកចេញប្រទេសជាច្រើនពីបញ្ជីក្រហមសម្រាប់អ្នកធ្វើដំណើរដែលអាចត្រូវការធ្វើចត្តាឡីស័ក ប្រសិនបើពួកគេទៅប្រទេសអង់គ្លេស។
ទោះជាយ៉ាងណា អង់គ្លេសបាននិយាយថា អ្នកដែលបានចាក់វ៉ាក់សាំងនៅតាមបណ្តាប្រទេសជាច្រើនបំផុតក្រៅពីចក្រភពអង់គ្លេស អឺរ៉ុប និងអាមេរិកនៅតែត្រូវការធ្វើចត្តាឡីស័ក ពីព្រោះចក្រភពអង់គ្លេសមិនទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំងទេ។
ដំបូងឡើយ ចក្រភពអង់គ្លេសបដិសេធទទួលស្គាល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌា បើទោះជាពួកគេត្រូវបានផលិតដូចគ្នាពិតៗទៅនឹងវ៉ាក់សាំងផលិតនៅអ៉ឺរ៉ុប។ កាលពីថ្ងៃពុធ អង់គ្លេសនិយាយថា វ៉ាក់សាំងទាំងនោះត្រូវបានអនុម័ត ប៉ុន្តែខ្លួននៅតែមិនទទួលស្គាល់ប័ណ្ណចាក់វ៉ាក់សាំងពីប្រទេសភាគច្រើន។
រហូតដល់ពេលនេះ ប្រជាជននៅអាហ្វ្រិកតិចជាង៤%ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញលេញ ប្រៀបធៀបនឹង៥៤%នៅអាមេរិក និង៦៥%នៅចក្រភពអង់គ្លេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ