ព័ត៌មានអន្ដរជាតិ
ប្រទេសជាង១០០ប្រឈមកាត់បន្ថយការចំណាយ ព្រោះបំណុលកូវីដធ្ងន់ធ្ងរ
ប្រទេសជាង១០០នៅក្នុងពិភពលោកប្រឈមនឹងកាត់បន្ថយការចំណាយសាធារណៈលើសុខាភិបាល ការអប់រំ និងការការពារសង្គម ដោយសារវិបត្តិកូវីដ-១៩បានធ្វើឲ្យកម្រិតបំណុលឡើងខ្ពស់។ នេះបើរបាយការណ៍។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជឿថា ប្រទេស៣៥ទៅ៤០មានបញ្ហាបំណុលធ្ងន់ធ្ងរដោយសារកំពុងប្រឈមនឹងផលលំបាកក្នុងការផ្តល់សេវាបំណុលរបស់ខ្លួនដូចជាការសងបំណុល ឬរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។
យោងតាមការសិក្សាដឹកនាំដោយក្រុមស្វែងរកសន្តិភាព យុត្តិធម៌ និងសង្គមសាមគ្គីនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សាកលវិទ្យាល័យញូវយ៉កបង្ហាញថា ទោះបីជាយ៉ាងណា តួលេខនេះគឺជាការវាយតម្លៃសរុបទាប។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/More-than-100-countries.png)
អ្នកស្រាវជ្រាវបាននិយាយថា ៖«កម្រិតបំណុលកើនឡើងគ្មាននិរន្តរភាពត្រូវបានគេមើលឃើញពីវិសមភាពរាលដាលរវាងប្រទេសមានប្រាក់ចំណូលខ្ពស់ និងប្រទេសនៅភាគខាងត្បូងពិភពលោក។
របាយការណ៍បាននិយាយថា ៖«យើងបានប្រមូលបញ្ជីប្រទេសមួយចំនួនដែលត្រូវបានដាក់ស្លាកថាបំណុលធ្ងន់ធ្ងរតាមលក្ខណៈវិនិច្ឆ័យមួយចំនួន និងបានប៉ាន់ស្មានប្រទេសប្រហែស១០០នឹងត្រូវកាត់បន្ថយឱនភាពថវិកានៅក្នុងរយៈពេលនេះ នៅពេលភាគច្រើននៅកំពុងប្រឈមនឹងរលកកូវីដ-១៩លើកទី៣ ឬទី៤»។
«លើសពីនេះទៀត សមត្ថភាពលុបបំណុលគឺស្មុគស្មាញខ្លាំង ពីព្រោះប្រទេសទាំងនោះជាច្រើនជាប់បំណុលក្រោមលក្ខខណ្ឌមិនមានសម្បទានពីអ្នកផ្តល់កម្ចីឯកជន។ និន្នាការក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (FFD) របស់ UN មិនគ្រប់គ្រាន់ដើម្បីបំពេញគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) សូម្បីមុនពេលកូវីដ-១៩។ ឥឡូវនេះ មានវិបត្តិពេញបន្ទុក»។
លោកស្រី Faiza Shaheen ប្រធានចងក្រងរបាយការណ៍ដែលកំពុងត្រូវបានដាក់ឲ្យដំណើរការស្របពេលនឹងមហាន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសដែលធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរក្នុងនោះមាន ទុយនីស៊ី ដែលមានវិបត្តិនយោបាយ ព្រមទាំងប្រទេសហ្សំបៀ និងហ្គាណា។
ហ្សំបៀជាប្រទេសអាហ្វ្រិកទី១បានធ្លាក់ក្នុងបំណុលតាំងពីឆ្នាំមុនកំឡុងពេលកូវីដផ្ទុះឡើង ហើយឥឡូវនេះកាត់បន្ថយដល់ទៅ៤៤%នៃចំណូលរដ្ឋាភិបាលប្រចាំឆ្នាំទៅឲ្យម្ចាស់បំណុល។ ហ្គាណាបានចំណាយប្រហែល៣៧%នៃថវិកាជាតិលើការសងការប្រាក់កម្ចី។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/dept.png)
អ្នកស្រាវជ្រាវបានប្រើសូចនាករផ្សេងៗជាច្រើនដើម្បីគូសបញ្ជាក់ពីប្រទេសដែលងាយកើនឡើងបំណុល ក្នុងនោះមានសមាមាត្របំណុល GDP និង សមាមាត្របំណុលនាំចេញ ព្រមទាំងប្រទេសដែលមានស្លាកជាប្រទេសងាយរងគ្រោះដោយកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP)។ ចំណាត់ថ្នាក់ឥណទាន និងគន្លងលូតលាស់ប្រៀបធៀបនឹងបន្ទុកសេវាបំណុល។
លោកស្រី Shaheen បាននិយាយថា ៖«កូវីដ-១៩បាននាំមកនូវវិបត្តិសេដ្ឋកិចធ្ងន់ធ្ងរដែលបានកើតឡើងចាប់ទាំងពីក្រោយវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨»។
«ស្ថានភាពបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ខណៈប្រទេសមានប្រាក់ចំណូលទាប និងមធ្យមកំពុងជំពាក់បំណុលកាន់តែច្រើនពីការទិញវ៉ាក់សាំង ឬត្រូវពឹងផ្អែកលើគម្រោង Covax របស់ UN ដែលសន្យាតែ២០%នៃការផ្គត់ផ្គង់វ៉ាក់សាំងត្រឹមចុងឆ្នាំនេះ»។ លោកស្រីបានបន្ថែម។
លោកស្រីថា ៖«សក្តានុពលនៃបំណុលសកលដែលមានន័យថា ប្រទេសអ្នកមានអាចខ្ចីបានថោក និងជួលកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចធំ ខណៈប្រទេសប្រាក់ចំណូលទាប និងមធ្យមត្រូវកាត់បន្ថយដែលមានន័យថា វិសមភាពសកលទំនងជារីកកាន់តែធំ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច