ព័ត៌មានអន្ដរជាតិ
តាលីបង់ ហាមយុទ្ធជនរបស់ខ្លួនមិនឲ្យកាន់ទូរស័ព្ទសូម្បីថត Selfie
រដ្ឋមន្ត្រីការពារជាតិតាលីបង់លោក Mullah Mohammad Yakoob បានធ្វើការស្តីបន្ទោសនៅក្នុងសារជាសំឡេងជុំវិញការប្រព្រឹត្តមិនត្រឹមត្រូវរបស់យុទ្ធជនរបស់ខ្លួនមួយចំនួន បន្ទាប់ពីអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន ។

លោក Yakoob បាននិយាយនៅក្នុងសារមួយសក្នុងនាមជាមេបញ្ជាការតាលីបង់ថា “យើងណែនាំអ្នកកុំឲ្យកាន់ទូរស័ព្ទដៃថត Selfie បើមិនដូច្នេះទេនឹងចាត់វិធានការតឹងរ៉ឹងចំពោះអ្នក ។ យើងមិនចង់បានមនុស្សបែបនេះនៅក្នុងជួររដ្ឋាភិបាលរបស់យើងទេ ព្រោះវាអាចជាការសងសឹក” ។

សារសំឡេងនៅលើ Twitterដែលគ្រប់គ្រងដោយតាលីបង់ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមជាច្រើន ។ ទោះយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថាតើឧប្បត្តិហេតុពិតប្រាកដដែលលោក Yakoob សំដៅទៅលើអ្វី ។ មានសេចក្តីរាយការណ៍អំពីការឈ្លោះប្រកែកគ្នារវាងបក្សពួកតាលីបង់ ដោយសារពួកគេខ្លះចង់ជ្រើសរើសវិធីសាស្រ្តកម្រិតមធ្យម ខណៈដែលអ្នកផ្សេងទៀតមិនចង់សម្របសម្រួលអ្វីទាំងអស់ ។

លោក Yakoob ក៏បានកត់សម្គាល់ផងដែរពីយុទ្ធជនតាលីបង់មួយចំនួន ដែលបានយកទូរស័ព្ទចូលក្នុងការិយាល័យរដ្ឋាភិបាល និងថតរូប Selfie ។

លោកបាននិយាយថា “នេះគឺជាការជំទាស់យ៉ាងខ្លាំង ព្រោះមនុស្សគ្រប់គ្នាកំពុងត្រូវបានដកហូតទូរស័ព្ទដៃ ពេលចូលទៅក្នុងក្រសួងសំខាន់ៗ ។ ការថតរូប និងវីដេអូបែបនេះនឹងមិនជួយអ្នកក្នុងពិភពលោកនាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគតនោះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Hindustan Times
ចុចអាន ៖ តាលីបង់ បន្តអនុវត្តទណ្ឌកម្មឃោរឃៅ កាត់ដៃជើងចោរលួច ឬប្លន់ ប្រហារជីវិតអ្នកប្រព្រឹត្តឃាតកម្ម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ