Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសនេះអះអាងថា គ្មានអ្នកឆ្លងកូវីដសោះ តែសកម្មជនថា កុហក

បានផុស

នៅ

កូវីដ-១៩​បាន​ចាប់​ផ្តើម​រាត​ត្បាត​ពិភព​លោក​ជិត​២​ឆ្នាំ​ហើយ និង​រាល​ដាល​ជុំ​វិញ​ពិភព​លោក ប៉ុន្តែ​​រដ្ឋាភិបាល​ប្រទេស​​តួកមេនីស្ថានបាន​អះអាង​ថា ប្រទេស​របស់​ខ្លួន​មិន​មានអ្នកឆ្លង​កូវីដ​-១៩​ឡើយ។​

តួកមេនីស្ថាន ដែល​ជា​អតីតសហភាព​សូវៀតមាន​ប្រជា​ជន​ជិត​៦​លាន​នាក់​​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៥​ដែល​មិន​មាន​សេចក្តី​រាយការណ៍​ពី​ករណី​ឆ្លង​កូវីដ-១៩ សូម្បី​ម្នាក់គ្មាន។ នេះ​បើ​យោង​តាម​ការ​ពិនិត្យ​មើល​សា​ឡើង​វិញ​ចំពោះ​ទិន្នន័យ​របស់សាកល​វិទ្យាល័យ Johns Hopkin និង​អង្គការ​សុខភាព​ពិភព​លោក (WHO)។ ​៤​ផ្សេង​ទៀត​គឺមាន​កោះ៣​នៅ​ប៉ាស៊ីហ្វិក និង​មួយ​ទៀត​គឺ​ប្រទេស​កូរ៉េ​ខាង​ជើង។

ស្ត្រី​តួកមេនីស្ថាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតី​ដ៏​កៀប​សង្កត់​របស់​តួកមេនីស្ថាន​ លោក Gurbanguly​ Berdymukhamedov​ បាន​​កាន់​​អំណាច​តាំង​ពី​ឆ្នាំ​២០០៦​បាន​​បដិសេធ​ចំពោះ​សេចក្តីរាយការណ៍​ដែល​ថា​«គ្មាន​ករណី​កូវីដ​​ក្នុង​ប្រទេស​របស់​ខ្លួន​គឺ​​ក្លែង​ក្លាយ» និង​ប្រាប់​អង្គការ​សហ​ប្រជា​ជាតិ (UN) ក្នុង​សន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា  ការ​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩​មិន​គួរ​ជា​រឿង​នយោបាយ​ទេ។

ប៉ុន្តែ​អង្គការក្រៅ​រដ្ឋាភិបាល​ អ្នក​សារព័ត៌មាន និង​សកម្មជន​ឯករាជ្យ​នៅ​ក្រៅ​ប្រទេស​តួកមេនីស្ថាន​និយាយ​ថា មាន​ភស្តុតាង​ដែល​ប្រទេស​នេះ​កំពុង​ប្រយុទ្ធ​នឹង​រលក​ទី​៣​នៃ​កូវីដ​ដែល​បាន​ធ្វើ​ឲ្យ​មាន​អ្នក​ជំងឺ​ច្រើន​នៅ​មន្ទីរ​ពេទ្យ​​ និង​អ្នក​ស្លាប់​ជា​ច្រើន ហើយ​បាន​ព្រមានថា ប្រធានាធិបតី​កំពុង​រារាំង​ការ​គំរាម​កំហែង​​មេ​រោគ​ដ៏​សាហាវ​នេះដើម្បី​រក្សា​មុខ​មាត់​សាធារណៈ។

លោក Ruslan Turkmen ជា​ជន​និរទេសខ្លួនពី​ប្រទេស​តួក​មេនីស្ថាន និង​និពន្ធ​នាយក​កាសែត​ឯករាជ្យ​ Turkmen News ស្ថិត​នៅ​ប្រទេស​ហុល្លង់​បាន​និយាយ​ថា លោក​បាន​ប្រមូល​ឈ្មោះ​មនុស្ស​ជាង​៦០​នាក់​ដែល​លោក​អះ​អាង​ថា បាន​ស្លាប់​ដោយ​សារ​កូវីដនៅ​ប្រទេស​នេះ​ក្នុង​នោះ​​មាន​គ្រូ​បង្រៀន អ្នក​សិល្បៈ និង​គ្រូ​ពេទ្យ​ផង​ដែរ។

លោក Turkmen បាន​និយាយ​ថា លោកបាន​ផ្ទៀង​ផ្ទាត់​ករណី​ស្លាប់​ដែល​បាន​កត់​ត្រា​ទាំង​អស់​ជា​មួយ​នឹង​កំណត់​ហេតុ​ពេទ្យ និង​ការ​ថត​កាំរស្មី​អ៉ិច បង្ហាញ​ពី​ការ​ខូច​សួត​ធ្ងន់​ធ្ងរ និង​ការព្យាបាល​តាមវេជ្ជសាស្ត្រ​លើ​ជន​រង​គ្រោះដោយ​កូវីដ។

លោក Turkmen បាន​នញ្ជាក់​ថា ៖«ផ្ទុយ​ពី​ការ​ទទួល​ស្គាល់ និង​មិន​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ ប្រទេស​តួកមេនីស្ថានបាន​សម្រេច​ដាក់​ក្បាល​របស់​ខ្លួន​ចូល​ក្នុង​ដី​ខ្សាច់»។

ស្ត្រី​តួកមេនីស្ថាន

យោង​តាម​ WHO បានឲ្យ​ដឹង​ថា ​អ៉ីរ៉ង់​ដែល​មាន​ព្រំ​ដែន​ដ៏​វែង​ជា​មួយ​តួកមេនីស្ថាន ជា​ប្រទេសមាន​ករណី​ឆ្លង​កូវីដ-១៩​ធ្ងន់​ធ្ងរ​បំផុត​មួយ​ក្នុង​ពិភព​លោក​ដែល​មាន​អ្នក​ឆ្លង​សរុប​៥.៥​លាន​នាក់។​

លោក Rachel Denber អនុប្រធាន​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​ទ្វីប​អឺរ៉ុប និង​ប្រធាន​ប្រចាំ​អាស៊ី​កណ្តាល​បាន​និយាយ​ថា ៖«ក្រឡេក​មើល​​​អ្វី​ដែល​​កំពុង​កើត​ឡើង​នៅប្រទេស​ផ្សេង​ក្នុង​តំបន់  ហើយ​តួក​មេនីស្ថាន​អាច​ខុស​គេ​យ៉ាង​ដូច​ម្តេច​ខ្លះ?

យោង​តាម​វេបសាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស និង​អូស្ត្រាលីបង្ហាញ​ថា ការ​ហោះ​ហើរ​ទាំង​អស់​ចូល​ទៅ​តួកមេនីស្ថាន​ឥឡូវ​នេះ​ត្រូវ​បាន​ផ្អាក ហើយ​មាន​តែ​ជន​ជាតិ​តួកមេនីស្ថាន​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៤ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១១ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម