Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អនុញ្ញាតផ្ដល់ជំនួយដល់ប្រជាជន អាហ្វហ្គានីស្ថាន ក្រោយ តាលីបង់ ឲ្យហូបតែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ

បានផុស

នៅ

រតនាគារអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានចេញអាជ្ញាប័ណ្ណអនុញ្ញាតឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ (UN) ធ្វើប្រតិបត្តិការជាមួយក្រុមតាលីបង់ ឬបណ្តាញ Haqqani ដើម្បីផ្តល់ជំនួយមនុស្សធម៌ ទោះបីជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើក្រុមសកម្មប្រយុទ្ធទាំងពីរនេះក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វិធានការដាក់ទណ្ឌកម្មរបស់អាមេរិក អាចធ្វើឲ្យវិបត្តិនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរឡើង ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា “រតនាគារនៅតែប្តេជ្ញាធានាថា ទណ្ឌកម្មអាមេរិកមិនកំណត់សមត្ថភាពជនស៊ីវិលនៅអាហ្វហ្គានីស្ថាន ដើម្បីទទួលបានការគាំទ្រផ្នែកមនុស្សធម៌ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិឡើយ” ។

បើតាមការបញ្ជាក់របស់លោក Andrea M. Gacki នាយកគ្រប់គ្រងទ្រព្យសម្បត្តិបរទេសបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍នោះថា “ការប្រកាសនេះនឹងជួយបន្ធូរបន្ថយលំហូរនៃធនធានសំខាន់ៗដូចជា ទំនិញកសិកម្ម ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ដទៃទៀតដល់ប្រជាជនដែលកំពុងត្រូវការ ស្របតាមការគាំទ្រ និងការអនុវត្តការដាក់ទណ្ឌកម្មរបស់យើង” ។

ស្របពេលជាមួយគ្នានេះ យោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ការកាន់កាប់របស់តាលីបង់បានធ្វើឲ្យកុមារជាង ១ លាននាក់ស្ថិតក្នុងគ្រោះថ្នាក់នៃភាពអត់ឃ្លានខ្លាំង ហើយ ១៤ លាននាក់កំពុងប្រឈមមុខនឹ ភាពអត់ឃ្លានធ្ងន់ធ្ងរ ។

បន្ថែមពីនេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ប្រព័ន្ធថែទាំសុខភាពរបស់អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងវិបត្តិនៃការដួលរលំ ។

ចំណែកការស្ទង់មតិនាពេលថ្មីៗនេះបានរកឃើញថា មានតែគ្រួសារ ៥ ភាគរយប៉ុណ្ណោះដែលមានអាហារគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ខណៈដែលពាក់កណ្តាលទៀតបានរាយការណ៍ថា មានការហូបចុកពេញលេងយ៉ាងហោចណាស់មួយពេលប៉ុណ្ណោះ ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yahoo

ចុចអាន ៖ អាមេរិក អាចនឹងផ្ទុះកូវីដខ្លាំងនៅសាលារៀន ដោយសារតែគ្រូនិងសិស្សមិនចូលរួមពាក់ម៉ាសគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

ចរាចរណ៍២៥ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម