Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ទទួលជោគជ័យ ផលិតវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពជាង ៩០ភាគរយ

បានផុស

នៅ

ក្រុមហ៊ុនផលិតវ៉ាក់សាំងនិងជីវសាស្រ្តលេខ ១ (Vabiotech) ក្រោមក្រសួងសុខាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនផលិតបានវ៉ាក់សាំងកូវីដ Sputnik V លើកដំបូងទទួលបានជោគជ័យនៅក្នុងប្រទេស វៀតណាម។

វិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងមីក្រូជីវសាស្ត្រ Gamaleya របស់ប្រទេសរុស្ស៊ី ដែលជាអ្នកបង្កើតវ៉ាក់សាំង Sputnik V បានធ្វើតេស្តវ៉ាក់សាំងលេខកូដ SV-030721M កាលពីថ្ងៃទី ២៦ ខែសីហា ហើយបញ្ជាក់ពីស្តង់ដារគុណភាពរបស់វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងនេះគឺប្រើសារធាតុជំរុញ២ផ្សេងគ្នា ក្នុងការចាក់២ដង ដែលអ្នកអភិវឌ្ឍអះអាងថា ផ្តល់ការការពារប្រព័ន្ធភាពស៊ាំបានយូរ។

គម្លាតនៃការចាក់វ៉ាក់សាំងចំនួនពីរដូស គឺបីសប្តាហ៍ពីគ្នា។

ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sputnik V គឺ ៩១,៦ ភាគរយ។ នេះបើយោងតាមលទ្ធផលតេស្តគ្លីនិក ដែលប្រកាសនៅលើទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet។

បន្ទាប់ពីចាក់វ៉ាក់សាំង អ្នកស្ម័គ្រចិត្ត ៩៨ ភាគរយ​ បានផលិតអង់ទីគ័រប្រឆាំងវីរុស។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាម បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌដល់វ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ជាបន្ទាន់កាលពីថ្ងៃទី ២៣ ខែមីនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ វ៉ាក់សាំង J&J ដូសជំរុញ ចាក់គម្លាតគ្នា២ខែ បង្ហាញប្រសិទ្ធភាពអស្ចារ្យបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

សកម្មភាពរោងចក្រចិន​ប្រចាំខែវិច្ឆិកា​ កើនឡើងលឿនបំផុតរយៈពេល ៥ ខែ

ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រោយមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសវិញ លោក ប្រាក់ សុខុន ទទួលបានភារកិច្ចបន្ថែមជានាយករដ្ឋមន្ត្រីស្ដីទី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ពលរដ្ឋខណ្ឌ ៧ មករា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិ នៅអគារ ៦ បុរីកីឡា

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មេដឹកនាំអាល្លឺម៉ង់ លោក Scholz ប្តេជ្ញាផ្តល់ជំនួយអ៊ុយក្រែន​នៅ​​ឆ្នាំ​បន្ទាប់​

ព័ត៌មានជាតិ៥៦ នាទីutes មុន

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកសារព័ត៌មានគ្មានទេអភ័យឯកសិទ្ធិ បើធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវមុខច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម