ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ
ក្រុមហ៊ុន Moderna កំពុងដាក់ពាក្យស្នើសុំការអនុម័តបទប្បញ្ញត្តិនៅសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបសម្រាប់វ៉ាក់សាំងកូវីដរបស់ខ្លួនដើម្បីប្រើប្រាស់ជាទូទៅ។
និយតករនឹងពិនិត្យមើលទិន្នន័យសាកល្បងសម្រាប់វ៉ាក់សាំង mRNA ហើយសម្រេចថាតើវាមានសុវត្ថិភាពនិងប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ដែរឬអត់។
ការសិក្សាបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពលើស៩៤ភាគរយក្នុងការការពារមនុស្សពីការធ្លាក់ខ្លួនឈឺជាមួយជំងឺកូវីដ១៩។
ក្រុមហ៊ុន Moderna និយាយថា ខ្លួនសង្ឃឹមថានឹងទទួលបានការយល់ព្រមពីចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ។ ឥឡូវនេះ ទិន្នន័យសាកល្បងពីអ្នកស្ម័គ្រចិត្តចំនួន៣០,០០០នាក់រួមទាំងក្រុមហានិភ័យខ្ពស់ដូចជាមនុស្សចាស់ផងដែរបានបង្ហាញថា វ៉ាក់សាំងនេះពិតជាដំណើរការបានល្អ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ EU ឈានដល់កិច្ចព្រមព្រៀងទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកមួយទៀត
ចុចអាន៖ ស្វែងយល់លម្អិតអំពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដែលបង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង