ព័ត៌មានអន្ដរជាតិ
កូវីដជាកត្តាធំបំផុតធ្វើឲ្យថយចុះអាយុកាលរស់នៅចាប់ពីសង្គ្រាមលោកទី២
ជំងឺកូវីដ-១៩បានក្លាយជាកត្តាធំបំផុតបណ្តាលឲ្យថយចុះអាយុកាលរស់ជាមធ្យមក្នុងតំបន់អ៉ឺរ៉ុបខាងលិចចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះបើតាមការសិក្សាថ្មីមួយបានរកឃើញ។
ទិន្នន័យពីភាគច្រើននៃប្រទេស២៩នៅអឺរ៉ុប សហរដ្ឋងាមេរិក និងឈីលីដែលត្រូវបានធ្វើការវិភាគដោយអ្នកវិទ្យាសាស្ត្របានកត់ត្រាពីការថយចុះអាយុកាលរស់នៅជាមធ្យមកាលពីឆ្នាំមុន និងជាខ្នាតមួយដែលលុបបំបាត់វឌ្ឍនភាពជាច្រើនឆ្នាំកន្លងទៅ។
ការថយចុះធំបំផុតនៅក្នុងអាយុកាលរស់នៅមធ្យមក្នុងចំណោមបុរសនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ២.២ឆ្នាំ ប្រៀបធៀបនឹងឆ្នាំ២០១៩ តាមពីក្រោយដោយបុរសលីទុយអានី (១.៧ឆ្នាំ)។
យោងតាមការស្រាវជ្រាវដែលរៀបចំដោយក្រុមអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រជាសាស្ត្រ Leverhulme របស់សាកលវិទ្យាល័យ Oxford បង្ហាញថា ការថយចុះអាយុកាលរស់នៅនេះគឺលើសពីអ្វីដែលត្រូវបានកត់ត្រានៅក្នុងកំឡុងពេលនៃការរំលាយប្លុកខាងកើតនៅអ៉ឺរ៉ុបកណ្តាល និងខាងកើត។
![](https://www.kampucheathmey.com/wp-content/uploads/2021/09/Life-expectation.png)
លោកបណ្ឌិត José Manuel Aburto សហដឹកនាំស្រាវជ្រាវបានឲ្យដឹងថា ៖«សម្រាប់បណ្តាប្រទេសអឺរ៉ុបខាងលិចដូចជាអេស្ប៉ាញ អង់គ្លេសនិងវែល អ៉ឺតាលី បែលហ្ស៊ិក ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត ពេលវេលាចុងក្រោយនៃការថយចុះអាយុកាលរស់នៅជាមធ្យមចាប់ពីកំណើតមកត្រូវបានគេសង្កេតនៅក្នុងឆ្នាំតែមួយគឺកំឡុងពេលសង្គ្រាមលោកលើកទី២»។
ការរកឃើញនេះបានចេញផ្សាយលើកាសែតមួយនៅក្នុងទិនានុប្បវត្តិអន្តរជាតិនៃរោគរាតត្បាត បន្ទាប់ពីការវិភាគទៅលើប្រទេស២៩សម្រាប់ការកត់ត្រាអំពីមរណភាពផ្លូវការកាលពីឆ្នាំមុនដែលបានចេញផ្សាយ។ ក្នុងចំណោមប្រទេសទាំងអស់នោះ គឺ២៧ប្រទេសបានថយចុះអាយុកាលរស់នៅ។
យោងតាម ការិយាល័យស្ថិតិជាតិ (ONS) បង្ហាញថា កាលពីសប្តាហ៍មុន ការិយាល័យស្ថិតិជាតិបានប៉ាន់ស្មាន អាយុកាលរស់នៅសម្រាប់បុរសនៅចក្រភពអង់គ្លេសបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំកន្លងទៅគឺដោយសារកូវីដ-១៩។ ក្មេងប្រុសម្នាក់កើតចន្លោះឆ្នាំ២០១៨ និង២០២០ត្រូវបានរំពឹងរស់នៅដល់អាយុ៧៩ឆ្នាំ បានធ្លាក់ចុះពីអាយុ៧៩.២ឆ្នាំសម្រាប់អ្នកកើតចន្លោះឆ្នាំ២០១៥-២០១៧។
លោកបណ្ឌិត Aburto មានប្រសាសន៍ថា ខ្នាតនៃអាយុកាលរស់នៅជាមធ្យមបានធ្លាក់ចុះនៅក្នុងបណ្តាលប្រទេសទាំងអស់នោះដែលបានសិក្សា ខណៈ២២ប្រទេសបានថយចុះច្រើនជាងពាក់កណ្តាលឆ្នាំនៅឆ្នាំ២០២០។
លោកបានលើកឡើងថា ៖«ស្ត្រីភេទនៅក្នុងប្រទេស៨ និងបុរសនៅក្នុងប្រទេស១១បានថយចុះអាយុកាលរស់នៅច្រើនជាង១ឆ្នាំ។ នៅក្នុងការសិក្សា វាត្រូវការពេលជាមធ្យម៥.៦ឆ្នាំនៃប្រទេសទាំងនោះដើម្បីឲ្យកើនអាយុ១ឆ្នាំវិញ»។
យោងតាមការផ្សាយរបស់កាសែតថា បុរសមានការថយចុះអាយុកាលរស់នៅច្រើនជាងស្ត្រីនៅទូទាំងប្រទេសទាំង២៩នោះ។ ការថយចុះអាយុរស់នៅខ្លាំងបំផុតនៅទូទាំងប្រទេសផ្សេងៗគ្នាបណ្តាលមកពីករណីស្លាប់ដោយកូវីដ។
លោកបណ្ឌិត Ridhi Kashyap សហដឹកនាំស្រាវជ្រាវបាននិយាយថា អ្នកស្រាវជ្រាវបានស្វែងយល់ពីបញ្ហាធ្ងន់ធ្ងរគឺពាក់ព័ន្ធនឹងការស្លាប់ដោយកូវីដដូចជា ការធ្វើតេស្តមិនត្រឹមត្រូវ ឬចាក់ថ្នាំខុស។ ទោះបីជាយ៉ាងណា លោកបន្ថែមថា ៖«ការពិតដែលទ្ធផលរបស់យើងរកឃើញបង្ហាញពីផលប៉ះពាល់ដ៏ធំគឺដោយសារកូវីដ-១៩ផ្ទាល់តែម្តង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច