Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមហ៊ុនវ៉ាក់សាំងមួយទៀតអះអាងថា កូវីដនឹងចប់នៅឆ្នាំក្រោយ តែត្រូវចាក់ដូសជំរុញ រាល់ឆ្នាំ

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកគួរតែវិលត្រលប់មករកភាពប្រក្រតីវិញក្នុងរយៈពេលមួយឆ្នាំទៀត ខណៈវ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុនគាត់ ត្រូវបានអនុម័តសម្រាប់មនុស្សចាស់និងសហគមន៍ដែលមានហានិភ័យខ្ពស់ផ្សេងទៀត។

Pfizer CEO Albert Bourla said Sunday that he thinks the U.S. will return to normal within a year as his company's booster shot is approved last week for elderly and at-risk individuals
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីករកម្មវិធី ABC This Week លោក George Stephanapoulos បានសួរលោក Bourla កាលពីថ្ងៃអាទិត្យថា “ទីបំផុត នាយកប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយនៅសប្តាហ៍នេះថា ជំងឺរាតត្បាតកំពុងឈានដល់ទីបញ្ចប់ក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត។ តើអ្នកយល់ស្របនឹងរឿងនោះទេ?”។

លោកឆ្លើយតបថា “ក្នុងរយៈពេលមួយឆ្នាំ ខ្ញុំគិតថាយើងនឹងអាចវិលត្រលប់មករកជីវិតធម្មតាវិញបាន។ ខ្ញុំមិនគិតថា វីរុសបំប្លែងខ្លួននឹងបន្តលេចឡើងទៀតនោះទេ ហើយខ្ញុំមិនគិតថា នេះមានន័យថា យើងគួរតែអាចរស់នៅដោយមិនចាំបាច់ចាក់វ៉ាក់សាំងនោះទេ។ ប៉ុន្តែនោះជាអ្វីដែលត្រូវមើលជាបន្តទៀត”។

Stephanopoulos, ABC have not fully disclosed Clinton ties: Schweizer
ពិធីករកម្មវិធី ABC This Week លោក George Stephanapoulos

លោកនិយាយថា លទ្ធផលដែលទំនងបំផុតគឺថា មនុស្សនឹងចាំបាច់ចាក់វ៉ាក់សាំងកូវីដដូសជំរុញ ជារៀងរាល់ឆ្នាំស្រដៀងទៅនឹងរបៀបដែលមនុស្សត្រូវចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយជារៀងរាល់ឆ្នាំផងដែរ ដើម្បីការពារប្រឆាំងនឹងការវិវត្តនៃវីរុសផ្តាសាយ។

ប្រធានក្រុមហ៊ុនឱសថមួយនេះបានបន្ថែមថា “ខ្ញុំគិតថា សេណារីយ៉ូដែលទំនងបំផុតគឺ​ ការចាក់វ៉ាក់សាំងប្រចាំឆ្នាំ។ ប៉ុន្តែយើងពិតជាមិនដឹងទេ យើងត្រូវរង់ចាំមើលទិន្នន័យសិន”។

គួរបញ្ជាក់ថា Pfizer គឺជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) សម្រាប់ការចាក់វ៉ាក់សាំងកូវីដដូសជំរុញនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ CEO ក្រុមហ៊ុនវ៉ាក់សាំងល្បីឈ្មោះអាមេរិក ថា កូវីដនឹងបញ្ចប់នៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម