Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនវ៉ាក់សាំងធំៗ សប្បាយកើបលុយ អំឡុងជំងឺរាតត្បាត កូវីដ-១៩

បានផុស

នៅ

ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដជំងឺកូវីដ-១៩ រកលុយបានរាប់ពាន់លានដុល្លារ បន្ទាប់ពីមន្រ្តីសុខាភិបាលអាមេរិកបានអនុម័តការចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់ប្រជាជនវ័យចំណាស់និងងាយរងគ្រោះ ខណៈតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិត បានបន្តកើនឡើងក្នុងអំឡុងពេលមានជំងឺរាតត្បាត។

កាលពីយប់ថ្ងៃព្រហស្បតិ៍ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ បានគាំទ្រការចាក់វ៉ាក់សាំង Pfizer ដូសទី ៣ សម្រាប់ជនជាតិអាមេរិកមានអាយុ៦៥ឆ្នាំឡើង រួមជាមួយមនុស្សវ័យក្មេងរាប់សិបលាននាក់ដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគកូវីដ ដោយសារតែសុខភាពឬការងាររបស់ពួកគេ។

ការព្យាករណ៍សម្រាប់ប្រាក់ចំណូលឆ្នាំ ២០២២ របស់ក្រុមហ៊ុន Moderna បានកើនឡើង ៣៥ ភាគរយ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានដាក់ចេញផែនការចាក់ដូសជំរុញនៅពាក់កណ្តាលខែសីហា ថ្វីបើវ៉ាក់សាំងដូសជំរុញរបស់ Moderna មិនទាន់ត្រូវបានអនុម័តក៏ដោយ។

អ្នកវិភាគរបស់ក្រុមហ៊ុន Morningstar លោកស្រី Karen Andersen រំពឹងថា គ្រាន់តែវ៉ាក់សាំងដូសជំរុញ នឹងនាំឲ្យការលក់ទូទាំងពិភពលោកមានតម្លៃប្រហែល ២៦ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុន Pfizer និង BioNTech នៅឆ្នាំក្រោយនិងប្រហែល ១៤ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុន Moderna ប្រសិនបើពួកគេត្រូវបានអនុម័តដល់ជនជាតិអាមេរិកស្ទើរតែទាំងអស់។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer បានកើនឡើងពី ៣០.៩៩ ដុល្លារនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ ពោលគឺប៉ុន្មានថ្ងៃមុនពេលអង្គការសុខភាពពិភពលោក ប្រកាសថា កូវីដ-១៩ជាជំងឺរាតត្បាតជាសកល ដល់៤៣.៩៤ដុល្លារនាបច្ចុប្បន្ននេះ។

ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Johnson & Johnson បានកើនឡើងពី១៣៤.២៩ ដុល្លារ ដល់ ១៦៤.៥៩ ដុល្លារនៅបច្ចុប្បន្ន។

ក្រុមហ៊ុនខ្លាំងជាងគេបំផុតគឺ Moderna ដោយភាគហ៊ុនបានកើនឡើង ៥១៩ ភាគរយក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។ វាកើនឡើងពី ២១.៣ ដុល្លារនៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ ដល់ ៤៣០ ដុល្លារនាពេលសព្វថ្ងៃនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មេក្រុមហ៊ុនវ៉ាក់សាំងមួយទៀតអះអាងថា កូវីដនឹងចប់នៅឆ្នាំក្រោយ តែត្រូវចាក់ដូសជំរុញ រាល់ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម