Connect with us

ព័ត៌មានអន្ដរជាតិ

លទ្ធផលបឋម បក្ស SPD យក​ឈ្នះបក្សលោកស្រីអធិការបតី Merkel

បានផុស

នៅ

គណបក្ស​ប្រជា​ធិបតេយ្យ​សង្គម (SPD) ​និយម​កណ្តាល-ឆ្វេង​របស់​ប្រទេស​អាល្លឺម៉ង់បាន​យក​ឈ្នះ​ប្រផុតប្រផើយ​លើ​គណបក្ស​របស់​លោក​ស្រី​អធិការបតី Angela Merkel ក្នុង​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។ នេះ​បើ​យោង​តាម​លទ្ធផល​បឋម។

ប្រធាន​គណបក្ស SDP លោក​ Olaf Scholz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្ស SPD ទទួល​បាន​សំឡេង​គាំទ្រ​២៥.៧​% ខណៈ​គណបក្ស​អភិរក្ស​កំពុង​កាន់​អំណាច​ប្លុក CDU/CSU របស់​លោក​ស្រី​អធិការ​បតី Merkel ទទួល​បាន​សំឡេង​គាំទ្រ ២៤.១%។ ចំណែក​គណបក្ស​បៃតង (Greens)​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​គឺ​ស្ថិត​នៅ​លំដាប់​ទី​៣​ជា​មួយ​នឹង​សំឡេង​គាំទ្រ ១៤.៨​%។ ឥឡូវ​នេះ​សម្ព័ន្ធ​មិត្ត​ចម្រុះ​មួយ​ចាំបាច់​​បង្កើត​ឡើង​ដើម្បី​បង្កើត​រដ្ឋាភិបាល។

ប្រធាន​គណបក្ស SDP លោក​ Olaf Scholz បាន​និយាយ​មុន​នេះ​ថា គណ​បក្ស​របស់​លោក​មាន​អាណត្តិ​ច្បាស់​លាស់​ដើម្បី​គ្រប់គ្រង​​ នៅ​ពេល​បក្ស​របស់​លោក​ចាប់​ផ្តើមនាំ​មុខ​គេ។

ការ​ស្ទង់​មតិ​ខាង​ក្រៅ​បានព្យាករ​ថា នឹង​មាន​កម្តៅ​ស្លាប់ ប៉ុន្តែ​ការ​បោះ​ឆ្នោត​នេះ​មិន​អាច​ទាយ​ទុក​មុន​បាន​ ហើយ​លទ្ធផលនឹង​មិន​មែន​ចុង​បញ្ចប់​នៃ​សាច់​រឿង​។ សម្រាប់​រឿង​មួយ អធិការ​បតី​ដែល​ត្រូវ​ចាក​ចេញ​នឹង​មិន​ទៅ​ណា​ឡើយ រហូត​ដល់​សម្ព័ន្ធ​មិត្ត​ចម្រុះ​ត្រូវ​បាន​បង្កើត​ឡើង និង​ថា ប្រហែល​ជា​អាច​ដល់​ថ្ងៃ​បុណ្យ​ណូអែល។

លោក​ស្រីអធិការ​បតី Angela Merkel

ភារកិច្ច​របស់​​អ្នក​ស្នង​តំណែង​ពី​លោក​ស្រីអធិការ​បតី Angela Merkel គឺ​ត្រូវ​ដឹក​នាំ​សេដ្ឋកិច្ច​ឈាន​មុខ​គេ​នៅ​អឺរ៉ុប​សម្រាប់​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ ហើយ​បញ្ហា​អាកាស​ធាតុ​ក៏​ជា​​ប្រធាន​បទ​​ចម្បង​របស់​ម្ចាស់​សំឡេង​ឆ្នោត​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម