Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ត្រូវការអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីកំញើញ ចិន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទទី២៧ខែកញ្ញាថា កោះតៃវ៉ាន់ ត្រូវការអាវុធរយៈចម្ងាយឆ្ងាយនិងបាញ់ចំគោលដៅជាក់លាក់ ដើម្បីរារាំងប្រទេសចិនដែលកំពុងអភិវឌ្ឍន៍ប្រព័ន្ធរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីវាយប្រហារកោះនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅខែនេះ កោះតៃវ៉ាន់បានស្នើចំណាយបន្ថែមលើវិស័យការពារជាតិក្នុងទំហំទឹកប្រាក់ជិត ៩ ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ រួមទាំងមីស៊ីលថ្មីផងដែរ ខណៈខ្លួនបានព្រមានពីតម្រូវការបន្ទាន់ក្នុងការធ្វើទំនើបកម្មអាវុធចំពេលប្រឈមនឹង “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ពីមហាអំណាចចិន។

ថ្លែងនៅក្នុងសភា លោក Chiu បាននិយាយថា តៃវ៉ាន់ត្រូវការរបស់ទាំងនេះ ដើម្បីឲ្យចិនដឹងថា ពួកគេអាចការពារខ្លួនបាន។

លោកបន្ថែមថា “ការអភិវឌ្ឍន៍ឧបករណ៍ ត្រូវតែមានរយៈចម្ងាយឆ្ងាយ ច្បាស់លាស់និងចល័តដើម្បីឲ្យសត្រូវដឹងថា យើងបានត្រៀមខ្លួនភ្លាមៗនៅពេលពួកគេបញ្ជូនកងទ័ពរបស់ពួកគេ”។

នៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សភា ក្រសួងបាននិយាយថា មីស៊ីលរយៈចម្ងាយមធ្យមនិងឆ្ងាយ កំពុងត្រូវបានប្រើក្នុងការធ្វើសមយុទ្ធស្ទាក់ចាប់ នៅកន្លែងធ្វើតេស្តសំខាន់មួយ ឯនាយឆ្នេរសមុទ្រភាគអាគ្នេយ៍កោះតៃវ៉ាន់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Chiu បានបដិសេធផ្តល់ព័ត៌មានលម្អិតដល់អ្នកយកព័ត៌មានថាតើ មីស៊ីលរបស់តៃវ៉ាន់អាចហោះបានឆ្ងាយដល់កម្រិតណា។

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានត្អូញត្អែរអស់រយៈពេលជាច្រើនខែមកហើយ អំពីសកម្មភាពយោធាចិន ជាពិសេសយន្តហោះចម្បាំងរបស់កងទ័ពអាកាសចូលទៅក្នុងតំបន់ការពារអាកាសរបស់តៃវ៉ាន់។

ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំឲ្យកោះ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ទទួលយកអធិបតេយ្យភាពរបស់ចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ីស្រាអែល ទទួលយន្តហោះចម្បាំងបំបាំងកាយថ្មីប្រភេទ F-35 ពីអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៦ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៧ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម