Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត Nakhon Ratchasima ព្រមានប្រជាជន ឲ្យត្រៀមខ្លួនជម្លៀស ពីទឹកជំនន់

បានផុស

នៅ

ប្រជាជន​ដែលរស់នៅខ្សែទឹកខាងក្រោមនៃអាងស្តុកទឹក Lam Chiang Krai ក្នុងខេត្ត Nakhon Ratchasima នៃប្រទេសថៃ ត្រូវបានព្រមានឲ្យត្រៀមប្រមែប្រមូលរបស់មានតម្លៃ ទៅទីទួលសុវត្ថិភាព ហើយត្រៀមជម្លៀសក្នុងករណីមានទឹកជំនន់ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ លោក Thaweesak Thanadechophol អគ្គនាយករងនៃនាយកដ្ឋានធារាសាស្ត្របានបដិសេធរបាយការណ៍សារព័ត៌មាននៅថ្ងៃចន្ទនេះដែលថា អាងស្តុកទឹកបានបាក់ធ្លាយ ប៉ុន្តែលោកទទួលស្គាល់ថា ផ្នែកតូចមួយនៃទំនប់ដែលកំពុងសាងសង់ មានជ្រាបទឹក ដែលជាហេតុធ្វើឲ្យមានទឹកហូរចុះទៅ។

អាងស្តុកទឹកនេះ មានសមត្ថភាពអាចផ្ទុកទឹកបានអតិបរមា ២៧.៧ លានម៉ែត្រគូប ប៉ុន្តែទឹកហូរពីស្រុក Theparak និង Dan Khun Thod បានបង្កើនបរិមាណដល់ប្រមាណ ៤១.៩៦ លានម៉ែត្រគូប បណ្តាលឲ្យមានទឹកហូរហៀរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានផ្នែកប្រព័ន្ធធារាសាស្រ្តខេត្ត លោក Kitikul Sepasiraporn បានធានាថា អាងស្តុកទឹកនេះ មានភាពរឹងមាំហើយស្ថានភាពពេលនេះស្ថិតក្រោមការគ្រប់គ្រង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai PBS

ចុចអាន៖ ប្រុងប្រយ័ត្ន! វៀតណាម កំពុងជួបព្យុះ និងព្រមានពីការបាក់ដី ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម