ព័ត៌មានអន្ដរជាតិ
ក្រោយករណីឆ្លងលើស ១ ពាន់ករណី ៨៣ ថ្ងៃជាប់ៗគ្នា កូរ៉េខាងត្បូង ប្រកាសចាក់វ៉ាក់សាំងដល់ស្ត្រីមានផ្ទៃពោះ និងក្មេងៗ
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ស្ត្រីមានផ្ទៃពោះ និងក្មេងៗដែលមានអាយុពី ១២ ដល់ ១៧ ឆ្នាំ ចាប់ពីខែក្រោយនេះក្នុងគោលបំណងចាក់វ៉ាក់សាំងដល់មនុស្សបន្ថែមទៀត ចំពេលមានការផ្ទុះឆ្លងថ្មី ។

យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឲ្យដឹងថា ក្មេងៗប្រមាណ ២.៧៧ លាននាក់ដែលមានអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំនឹងទទួលការចាក់វ៉ាក់សាំងដូសដំបូង ចាប់ពីថ្ងៃទី ១៨ ខែតុលានេះ ។
ផែនការចាក់វ៉ាក់សាំងដល់ក្មេងជំទង់នេះត្រូវបានប្រកាស ខណៈចំនួននៃករណីឆ្លង ក្នុងចំណោមក្មេងៗបានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅដើមខែកក្កដា ខណៈគ្រាន់តែក្នុងខែសីហា ក្មេងៗចំនួន ៣,០៥០ នាក់ដែលមានអាយុពី ១២ ដល់ ១៧ ឆ្នាំបានធ្វើតេស្តវិជ្ជមានវីរុសនេះ ។

ចំណែកស្ត្រីមានផ្ទៃពោះប្រហែល ១៣៦,០០០ នាក់នឹងត្រូវបានណែនាំឲ្យទទួលការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ១៨ ខែតុលា ខណៈអត្រានៃការឆ្លងវីរុសលើស្ត្រីមានផ្ទៃពោះ គឺខ្ពស់ជាងស្ត្រីដែលកំពុងសម្រាលកូនដទៃទៀតដល់ទៅ ៦ ដង ។
ទន្ទឹមនោះ អាជ្ញាធរសុខាភិបាលក៏មានគម្រោងចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ដល់បុគ្គលិកពេទ្យ និងក្រុមដែលងាយរងគ្រោះដោយវីរុសនេះ ដូចជាអ្នកដែលមានអាយុ ៦០ ឆ្នាំ ឬចាស់ជាងនេះ និងអ្នកដែលមានជំងឺពីកំណើត ចាប់ផ្តើមពីថ្ងៃទី ២៥ ខែតុលា ។

ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំត្រូវបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកុម្ភៈ ប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់មនុស្សសរុប ៣៨,០៩១,៩៥៣ នាក់ ឬស្មើនឹង ៧៤.២ ភាគរយនៃប្រជាជនសរុប ខណៈអ្នកដែលបានចាក់ពេញ ២ ដូសគឺ ២៣,២៣៧,៩១៧ នាក់ ឬ ៤៥.៣ ភាគរយនៃប្រជាជន ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយនេះប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៣៨៣ ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣០៣,៥៥៣ ករណី ខណៈចំនួនករណីឆ្លងប្រចាំថ្ងៃមានចំនួនលើសពី ១,០០០ ករណីក្នុងរយៈពេល ៨៣ ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី ៧ ខែកក្កដាមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ បើកដៃឲ្យឈប់សម្រាក ៣ ថ្ងៃ កូរ៉េខាងត្បូង ផ្ទុះកូវីដខ្លាំងបំផុតមិនធ្លាប់មាន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?