ព័ត៌មានអន្ដរជាតិ
ម៉ាសក្រណាត់អ៊ីស្រាអែល អាចកម្ចាត់ Delta បាន ៩៩,៩៥ ភាគរយ
ក្រុមហ៊ុនម៉ាសអ៊ីស្រាអែល Sonovia បានបញ្ចេញរបាយការណ៍ពីមន្ទីរពិសោធន៍តេស្តវាយនភ័ណ្ឌអ៊ីតាលីឈានមុខគេដែលបង្ហាញថា ម៉ាសក្រណាត់របស់ខ្លួន អាចកម្ចាត់ភាគល្អិតវីរុសកូវីដបំប្លែងខ្លួន Delta បាន៩៩,៩៥ភាគរយ។
ស្ថាបនិកក្រុមហ៊ុនលោក Shuki Hershcovich បានប្រាប់កាសែត The Jerusalem Post កាលពីថ្ងៃអាទិត្យអំឡុងកិច្ចប្រជុំនៅទីស្នាក់ការរបស់គាត់ក្នុងទីក្រុង Ramat Gan ថា បន្ទាប់ពីការប្រកាសអំពីលទ្ធផលនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជិត ៣០ភាគរយ។
ម៉ាសនេះ ត្រូវបានសាកល្បងដោយមន្ទីរពិសោធន៍ VisMederi Textyle ដែលបានរាយការណ៍មុននេះថា ម៉ាសក្រណាត់ ស្រោបដោយសារធាតុណាណូស័ង្កសី ក៏អាចការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនអង់គ្លេសនិងមេរោគ H1N1 ឬត្រូវបានគេស្គាល់ថាជាជំងឺផ្តាសាយជ្រូកផងដែរ។
VisMederi គឺជាមន្ទីរពិសោធន៍ស្រាវជ្រាវពាណិជ្ជកម្ម ដែលមានទីតាំងនៅក្នុងប្រទេសអ៊ីតាលី។ មន្ទីរពិសោធន៍នេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានការបញ្ជាទិញទូទាំងពិភពលោក ចំពោះម៉ាសប្រភេទនេះ។
បច្ចេកវិទ្យារបស់ក្រុមហ៊ុន Sonovia គឺប្រើរលកសំឡេងដើម្បីចាក់ភាគល្អិតប្រាក់ និងស័ង្កសីចូលទៅក្នុងក្រណាត់ដែលសម្លាប់បាក់តេរីនិងមេរោគ។ បច្ចុប្បន្នបច្ចេកវិទ្យានេះ កំពុងត្រូវបានអនុវត្តចំពោះផលិតផលជាច្រើនប្រភេទ រួមទាំងស្រោមកៅអីរថយន្តដឹកជញ្ជូនសាធារណៈ និងកៅអីយន្តហោះ កម្រាលពូកនិងស្រោមខ្នើយសម្រាប់ផ្នែកបដិសណ្ឋារកិច្ចនិងសម្លៀកបំពាក់ផងដែរ។
គួរបញ្ជាក់ថា Delta បច្ចុប្បន្នគឺជាវីរុសកូវីដបំប្លែងខ្លួន ដែលលេចធ្លោនៅទូទាំងពិភពលោក។ វាបានសាយភាយអស់រយៈពេលជាច្រើនខែមកហើយនៅក្នុងប្រទេស អ៊ីស្រាអែល។ ត្រឹមមួយខែនេះ មនុស្សដល់ទៅជាង ៥៣០ នាក់ទៅហើយ បានស្លាប់ដោយសារ Delta៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JP Post
ចុចអាន៖ ពាក់ហើយចោលៗ ម៉ាស កំពុងដាក់បន្ទុកកាន់តែធ្ងន់ដល់បញ្ហាមួយទៀតនៅ ហ្វីលីពីន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ