Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតាលីបង់ អាចមានអាវុធនុយក្លេអ៊ែរ ១៥០ គ្រាប់នៅក្នុងដៃ

បានផុស

នៅ

លោក John Bolton ដែលជាអតីតទីប្រឹក្សាសន្តិសុខរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ក្រុមតាលីបង់ អាចទទួលបានអាវុធនុយក្លេអ៊ែររហូតដល់ ១៥០ គ្រាប់ បន្ទាប់ពីអាមេរិកដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។

លោក John Bolton ជាអតីតទីប្រឹក្សាសន្តិសុខរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី WABC 770 កាលពីថ្ងៃអាទិត្យ លោក Bolton និយាយថា វាអាចទៅរួចដែលថា អាវុធនុយក្លេអ៊ែរអាចស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ ប្រសិនបើក្រុមឥស្លាមនិយមមួយនេះ កាន់កាប់ប្រទេសប៉ាគីស្ថាន។

លោកនិយាយថា “ការគ្រប់គ្រងអាហ្វហ្គានីស្ថានរបស់ តាលីបង់ បានគំរាមកំហែងដល់លទ្ធភាពដែលថា ក្រុមភេរវករអាចគ្រប់គ្រងប៉ាគីស្ថាន។ នោះមានន័យថា ប្រហែលជាអាវុធនុយក្លេអ៊ែរចំនួន ១៥០ គ្រាប់ស្ថិតនៅក្នុងដៃក្រុមភេរវករ”។

សហរដ្ឋអាមេរិកបានបញ្ចប់ការដកទ័ពដ៏វឹកវរ ចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី ៣១ ខែសីហា ដោយបន្សល់ទុកនូវឧបករណ៍យោធាដែលត្រូវបានក្រុមតាលីបង់រឹបអូសយក បន្ទាប់ពីពួកឥស្លាមនិយមនេះ ដណ្តើមបានអំណាចនៅក្នុងការវាយលុកលឿនដូចរន្ទះ។

ប្រទេសប៉ាគីស្ថាន មានឃ្លាំងអាវុធនុយក្លេអ៊ែរប្រមាណជា ១៦០ រួមទាំងមីស៊ីលបាញ់ពីដីចំនួន ១០២ គ្រាប់ និងយន្តហោះចម្បាំងធុន F-16 ដែលមានជើងបាញ់នុយក្លេអ៊ែរចំនួន ២៤ គ្រាប់ផងដែរ។

ការព្រមានរបស់លោក Bolton បានកើតឡើង បន្ទាប់ពីក្រុមតាលីបង់ រឹបអូសឧបករណ៍ជាច្រើនដែលអាមេរិកបោះបង់ចោលក្នុងអំឡុងពេលបញ្ចប់ភាពវឹកវរចំពោះសង្គ្រាមរយៈពេល ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន។

ប៉ុន្មានថ្ងៃបន្ទាប់ពីការដកទ័ពបានបញ្ចប់ ក្រុមតាលីបង់បានដង្ហែក្បួនរថពាសដែកផលិតដោយអាមេរិករាប់សិបគ្រឿង និងអាវុធដែលរឹបអូសបានពីកងកម្លាំងអាហ្វហ្គានីស្ថាន អំឡុងការកាន់កាប់របស់ក្រុមនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ខេត្ត តាលីបង់ Helmand ហាមបុរស កោរ ពុក មាត់ – ចង្ការ និងចាក់ បទ ចម្រៀង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម