ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលសមុទ្រ ជប៉ុន មួយភ្លែតមុនប្រេសិតខ្លួនថ្លែងទៅមហាសន្និបាត UN
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលក្នុងសមុទ្រជប៉ុន ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានឲ្យដឹងថា ទីភ្នាក់ងារ JCS មិនបានបញ្ជាក់ពីមីស៊ីលប្រភេទណាដែលត្រូវបានគេបាញ់នោះទេ ដោយគ្រាន់តែអះអាងថា ការធ្វើតេស្តនេះគឺជាមីស៊ីលផ្លោង ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងបានប្រើសមុទ្រជប៉ុនដើម្បីសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីថ្មីៗជាច្រើន ប៉ុន្តែរដ្ឋឯកោរមួយនេះក៏បានបង្ហាញមីស៊ីលថ្មីបាញ់ចេញពីរថភ្លើង ក្នុងគោលបំណងបង្កើនសមត្ថភាពវាយបក និងការពារការវាយប្រហារពីប្រទេសមួយផ្សេងទៀត ខណៈថ្មីៗនេះពួកគេក៏បានសាកល្បងមីស៊ីលចង្អុលប្រាប់ទិស (Cruise Missile) រយៈចម្ងាយឆ្ងាយផងដែរ ។

ចំណែកយោងតាមសារព័ត៌មាន Kyodo News របស់ជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលតែមួយគ្រាប់ប៉ុណ្ណោះ ហើយមានលទ្ធភាពទាបបំផុតដែលវាបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ។

គួរបញ្ជាក់ថា ការបាញ់សាកល្បងនេះបានកើតឡើងតែមួយភ្លែតប៉ុណ្ណោះ មុនពេលឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) ត្រៀមថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលកំពុងដំណើរការនៅទីក្រុងញូវយ៉ក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ កូរ៉េខាងជើង បញ្ចេញវីដេអូច្បាស់ៗការបាញ់មីស៊ីលផ្លោងចេញពីរថភ្លើង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី