Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដមិនទាន់ស្ងាត់ ជប៉ុនផ្ទុះជំងឺផ្តាសាយបក្សីទៀត

បានផុស

នៅ

ក្រសួងកសិកម្មបាននិយាយនៅថ្ងៃអង្គារទី១ខែធ្នូនេះថា ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងខេត្តទី៤របស់ប្រទេសជប៉ុនស្របពេលរលកនៃការឆ្លងរោគនៅឯកសិដ្ឋានចិញ្ចឹមសត្វបានបង្កជាការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាងបួនឆ្នាំចុងក្រោយ។

ក្រសួងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា គ្រុនផ្តាសាយបក្សីត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងក្នុងទីក្រុង Hyuga នៃខេត្ត Miyazaki លើកោះ Honshu ភាគនិរតីប្រទេសជប៉ុន។ ក្រសួងបាននិយាយថា មិនមានលទ្ធភាពដែលមនុស្សនឹងឆ្លងជំងឺផ្តាសាយនេះពីការបរិភោគបក្សីឬស៊ុតនោះទេ។

ការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០១៦មក បានចាប់ផ្តើមកាលពីខែមុននៅក្នុងខេត្ត Kagawa លើកោះ Shikoku ដែលនៅជាប់នឹងកោះ Kyushu។

មាន់ចំនួន៤ម៉ឺនក្បាលនៅកសិដ្ឋាន Miyazaki នឹងត្រូវគេសម្លាប់និងកប់ខណៈការនាំចេញក្នុងរង្វល់ចម្ងាយ៣គីឡូម៉ែត្រជុំវិញកសិដ្ឋាននឹងត្រូវបានរឹតត្បិត។

សកម្មភាពថ្មីនេះមានន័យថា មាន់ជាង១.៨លានក្បាលនឹងត្រូវបានសម្លាប់ចាប់តាំងពីការផ្ទុះជំងឺចុងក្រោយបង្អស់បានចាប់ផ្តើម។

ការផ្ទុះជំងឺផ្តាសាយបក្សីចុងក្រោយរបស់ប្រទេសជប៉ុនគឺនៅខែមករាឆ្នាំ២០១៨ក្នុងខេត្ត Miyazaki ដដែលនេះនៅពេលមាន់ចំនួន៩១,០០០ក្បាលត្រូវបានសម្លាប់។

ការផ្ទុះដ៏ធំចុងក្រោយបំផុតគឺចន្លោះខែវិច្ឆិកាឆ្នាំ២០១៦ដល់ខែមីនាឆ្នាំ២០១៧នៅពេលមាន់សរុបចំនួន១.៦៧លានក្បាលត្រូវបានសម្លាប់ដោយសារតែជំងឺផ្តាសាយបក្សី H5N6៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កូរ៉េខាងត្បូងហាមឃាត់ការនាំចូលសត្វបក្សីពីប្រទេសហុល្លង់ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី

ចុចអាន៖ ​និមិត្ត​សញ្ញា​បក្សី​ទាំង ៥ តំណាង​ឲ្យ​ហុងស៊ុយ​ស្នេហា ​និង​ថាមពល​ខ្លាំងក្លា​ក្នុង​ផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម