ព័ត៌មានអន្ដរជាតិ
អ្នកមិនចាក់វ៉ាក់សាំងនៅស៊ីដនី ប្រឈមមុខនឹងភាពឯកោ
នាយករដ្ឋមន្រ្តីរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានព្រមាននៅថ្ងៃអង្គារថា អ្នកក្រុងស៊ីដនីដែលមិនចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងប្រឈមនឹងហានិភ័យ ត្រូវបានរារាំងពីសកម្មភាពសង្គមផ្សេងៗ បើទោះបីជាពួកគេត្រូវបានផ្តល់សេរីភាពពីបទបញ្ជាស្នាក់នៅក្នុងផ្ទះក៏ដោយ។

នៅក្រោមផែនការចាកចេញពីការបិទខ្ទប់ ក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី, ប្រជាជនដែលមិនចាក់វ៉ាក់សាំង ត្រូវប្រឈមមុខនឹងការពន្យារពេលសេរីភាព ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋជាបណ្តោះអាសន្ននៅចន្លោះថ្ងៃទី១១ខែតុលាដល់ថ្ងៃទី១ខែធ្នូ។
លោកស្រី Berejiklian និយាយថា មនុស្សដែលជ្រើសរើសមិនចាក់វ៉ាក់សាំង អាចត្រូវបានហាមឃាត់មិនឲ្យចូលហាង ភោជនីយដ្ឋាននិងកន្លែងកម្សាន្ត សូម្បីតែបន្ទាប់ពីរដ្ឋ ដកការរឹតត្បិតទាំងអស់ប្រឆាំងនឹងពួកគេនៅថ្ងៃទី១ខែធ្នូក៏ដោយ។

លោកស្រី Berejiklian បានប្រាប់សារព័ត៌មាន Seven News នៅថ្ងៃអង្គារថា “អាជីវកម្មជាច្រើន បាននិយាយថា ពួកគេនឹងមិនទទួលយកអ្នកណាដែលមិនចាក់វ៉ាក់សាំងឡើយ។ ជីវិតសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង នឹងពិបាកខ្លាំងណាស់ ដោយគ្មានកំណត់”។
ប្រព័ន្ធពីរកម្រិត ដែលត្រូវបានរចនាឡើងដើម្បីលើកទឹកចិត្តមនុស្សកាន់តែច្រើនឲ្យទៅចាក់វ៉ាក់សាំង បានទទួលរងការរិះគន់ចំពោះទាំងការដាក់ទណ្ឌកម្មលើក្រុមងាយរងគ្រោះដែលមិនមានលទ្ធភាពចាក់វ៉ាក់សាំង និងចំពោះកង្វះផ្តល់នូវការលើកទឹកចិត្តពិតប្រាកដសម្រាប់អ្នកស្ទាក់ស្ទើរចាក់វ៉ាក់សាំង។

ហាងស្រា ហាងកាហ្វេ កន្លែងហាត់ប្រាណនិងហាងកាត់សក់ នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១១ខែតុលានៅរដ្ឋ New South Wales ហើយការរឹតបន្តឹងបន្ថែមទៀត នឹងត្រូវបន្ធូរបន្ថយនៅពេលដែល ៨០ភាគរយនៃមនុស្សពេញវ័យរបស់ខ្លួន បានទទួលថ្នាំបង្ការពេញលេញ ដែលគេរំពឹងថានឹងទទួលបាននៅត្រឹមចុងខែតុលានេះ។
ប្រទេសអូស្រ្តាលី កំពុងព្យាយាមបើកឡើងវិញឲ្យបានលឿន តាមរយៈអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ បើទោះបីជាមានការឆ្លងខ្លាំងនៅក្នុងទីក្រុងធំៗទាំងពីររបស់ខ្លួន គឺស៊ីដនីនិងមែលប៊នក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ មន្ទីរពេទ្យញូវយ៉ក បណ្តេញបុគ្គលិក ព្រោះបដិសេធ ចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ