ព័ត៌មានអន្ដរជាតិ
ចិន អបអរការវិលត្រឡប់របស់លោកស្រី Meng Wanzhou ជាជ័យជម្នះដ៏ធំធេងផ្នែកការទូត
សម្រាប់ទីក្រុងប៉េកាំង ការវិលត្រឡប់របស់លោកស្រី Meng Wanzhou នាយកប្រតិបត្តិក្រុមហ៊ុន Huawei មកកាន់ប្រទេសចិនវិញ បន្ទាប់ពីការធ្វើបត្យាប័នជាយូរមកហើយជាមួយសហរដ្ឋអាមេរិក ត្រូវបានអបអរ និងចាត់ទុកជាជ័យជម្នះដ៏ធំធេង ។

ចាប់ពីពេលដែលយន្តហោះពិសេសរបស់រដ្ឋាភិបាលចិនដែលដឹកលោកស្រី Meng បានចាកចេញពីប្រទេសកាណាដា ជាកន្លែងដែលប្រធានផ្នែកហិរញ្ញវត្ថុ (CFO) រូបនេះបានចំណាយពេលជិត ៣ ឆ្នាំរស់នៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅក្នុងវិមានដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាររបស់លោកស្រី ការធ្វើដំណើរមកស្រុកកំណើតវិញនេះបានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។
ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិនបានរង់ចាំលោកស្រីនៅលើកម្រាលព្រំនៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ផងដែរ ។

បន្ថែមពីនេះ ពាក្យស្លោកស្នេហាជាតិ និងចម្រៀងបានបន្លឺឡើងនៅសាលមកដល់របស់ព្រលានយន្តហោះ ខណៈអគារខ្ពស់កប់ពពកនៅតាមទីក្រុងក៏បានបំភ្លឺភ្លើងស្វាគមន៍ការមកដល់ស្រុកកំណើតរបស់លោកស្រីវិញផងដែរ ។
ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV បានបន្តរហូតដល់រយៈពេល ៦ ម៉ោង ហើយទាក់ទាញអ្នកទស្សនាជាង ៨៣ លាននាក់ ។

ចំនួននេះគឺច្រើនជាងទ្វេដងនៃការទស្សនាចំនួន ៣៨ លានដងនៃការបាញ់បង្ហោះបេសកកម្មយានអវកាសមិនមានមនុស្សបើករបស់ប្រទេសចិន ដើម្បីបញ្ជូនអវកាសយានិក ៣ នាក់ទៅកាន់ទីអវកាសនៅខែមិថុនា ។
ស្របពេលជាមួយគ្នានេះលោកស្រី Meng បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គម អំឡុងពេលហោះហើររបស់លោកស្រីថា “បើគ្មានមាតុភូមិដ៏ខ្លាំងក្លាមួយនេះទេ ខ្ញុំនឹងមិនមានសេរីភាពទេនៅថ្ងៃនេះ” ។

សម្រាប់ទស្សនិកជនក្នុងស្រុកវិញ ការវិលត្រឡប់របស់លោកស្រី Meng ត្រូវបានគេកំណត់ថាជារឿងរ៉ាវនៃជ័យជម្នះផ្នែកការទូតរបស់ចិន និងជាសញ្ញានៃការរីកលូតលាស់នយោបាយរបស់ខ្លួន ។
យោងតាមរឿងរ៉ាវកន្លងមកនោះ លោកស្រី Meng គឺជាជនរងគ្រោះដោយគ្មានកំហុសនៃ “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ” ដោយសហរដ្ឋអាមេរិកដើម្បីកម្ទេចឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗរបស់ចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ វ៉ាក់សាំងចាក់តែមួយដូសរបស់ ចិន ល្អខ្លាំងសម្រាប់កុមារអាយុពី ៦ ដល់ ១៧ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ