ព័ត៌មានអន្ដរជាតិ
អាមេរិក សាកល្បងជោគជ័យ មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ ៥ដង
យោធាអាមេរិកបាននិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យ នូវអាវុធដែលមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅ ៥ ដងឯណោះ។
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ការធ្វើតេស្តដែលកើតឡើងកាលពីសប្តាហ៍មុន គឺជាការសាកល្បងដោយជោគជ័យលើកដំបូង នៃអាវុធល្បឿនលឿនជាងសំឡេង HAWC ចាប់តាំងពីឆ្នាំ២០១៣មក។

ទីភ្នាក់ងារស្រាវជ្រាវគម្រោងទំនើបផ្នែកការពារជាតិ (DARPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលត្រូវបានផលិតដោយក្រុមហ៊ុន Raytheon ត្រូវបានបាញ់ចេញពីយន្តហោះ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលម៉ាស៊ីនពីទីភ្នាក់ងារ Northrop Grumman បានចាប់ផ្តើម។
ម៉ាស៊ីននេះ ដំណើរការដោយការបង្ហាប់ខ្យល់ចូលជាមួយឥន្ធនៈអ៊ីដ្រូកាបូន ដើម្បីបង្កើតល្បាយលំហូរខ្យល់ ដែលមានល្បឿនឈានដល់ជាង ១,៧០០ ម៉ែត្រក្នុងមួយវិនាទីឬ ៥ ដងនៃល្បឿនសំឡេង។

គួរបញ្ជាក់ថា អាមេរិក រុស្ស៊ីនិងចិន មានកម្មវិធីកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ហើយរុស្ស៊ីនិងចិន កំពុងនាំមុខអាមេរិក។ នេះបើតាមការអះអាងពីក្រុមអ្នកជំនាញ។
កាលពីខែឧសភា ប្រទេសរុស្ស៊ីនិយាយថា ខ្លួនបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Satan 2 ដែលអ្នកខ្លះនិយាយថា អាចកម្ទេចតំបន់ដែលមានទំហំប៉ុនប្រទេសអង់គ្លេស និងវែលស៍។
ពីរខែក្រោយមក រុស្ស៊ីបានសាកល្បងដោយជោគជ័យនូវមីស៊ីល Zircon ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អួតថា អាចវាយប្រហារគ្រប់ទីកន្លែងនិងគេចផុតខែលការពារអាមេរិក។

ផ្ទុយទៅវិញ ប្រទេសចិនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ នូវកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដែលមានទាំងមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង ក៏ដូចជាមីស៊ីលផ្លោងអន្តរទ្វីបកាន់តែទំនើបផងដែរ។
កាលពីខែតុលា ប្រទេសចិនបានដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុតរបស់ខ្លួនឈ្មោះ DF 17 ទៅកាន់តំបន់ឆ្នេរ ដើម្បីត្រៀមសម្រាប់ការលុកលុយកោះតៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលសមុទ្រ ជប៉ុន មួយភ្លែតមុនប្រេសិតខ្លួនថ្លែងទៅមហាសន្និបាត UN

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ