Connect with us

ព័ត៌មានអន្ដរជាតិ

ជំនន់ទឹកភ្លៀងដែលវាយប្រហារស្ទើរពាក់កណ្ដាលខេត្តប្រទេស ថៃ ពេលនេះមានអ្នកស្លាប់ និងបាត់ខ្លួន

បានផុស

នៅ

ទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិច Dianmu បានជះឥទ្ធិពលដល់ស្ទើរតែពាក់កណ្តាលនៃខេត្តរបស់ប្រទេសថៃ ហើយពេលនេះបណ្តាលឲ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និង ២ នាក់ទៀតបាត់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ខ្លាំងបាននាំឲ្យមានទឹកជំនន់នៅក្នុងខេត្តចំនួន ៣០ នៅភាគកណ្តាល ភាគខាងជើង និងភាគឦសានប្រទេសថៃ ហើយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧ ម៉ឺនគ្រួសារ ។

DDPM បាននិយាយថា ក្នុងនោះស្ថានភាពទឹកជំនន់នៅក្នុងខេត្តចំនួន ៧ ផ្សេងទៀតមានភាពប្រសើរឡើងវិញហើយផងដែរ ប៉ុន្តែនៅតែធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន ២៣ ផ្សេងទៀត ។

ទន្ទឹមនោះ យោងតាមការព្យាករណ៍អាកាសធាតុបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់មកលើតំបន់ភាគខាងជើង ភាគកណ្តាល និងភាគឦសានប្រទេសក្នុងរយៈពេល ៣ ថ្ងៃខាងមុខនេះទៀត ។

ជាចុងក្រោយ DDPM បាននិយាយថា ខ្លួននឹងបន្តតាមដានស្ថានការណ៍នេះ ហើយបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី ឬគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានដោយយថាហេតុ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ភូកេត ប្រើវិធីថ្មីចាក់វ៉ាក់សាំងចូលក្រោមស្បែក លែងចាក់តាមសាច់ដុំ ប្រសិទ្ធភាពរឹតតែខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម