ព័ត៌មានអន្ដរជាតិ
មកស្គាល់ ៥ ប្រទេស កូវីដ ចូលមិនចោះ
ប្រហែលជាមនុស្សសឹងតែគ្រប់គ្នាទៅហើយដែលដឹងថា ជំងឺកូវីដ-១៩ កំពុងវាយលុកពិភពលោកយ៉ាងខ្លាំងក្លា។
សឹងតែគ្មានអ្នកជឿឡើយ ដែលថា នៅតែមានប្រទេសខ្លះ មិនទាន់រាយការណ៍អំពីការឆ្លងមេរោគនេះ សូម្បីមួយករណី។
គិតត្រឹមថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១ មានតែប្រទេស៥គត់ ដែលមិនទាន់អះអាងការឆ្លងសូម្បីមួយករណី។ ក្នុងចំណោមប្រទេសទាំងនេះ មានមួយចំនួនជាប្រជាជាតិកោះ ប៉ាស៊ីហ្វិក នៅក្នុងទ្វីបអូសេអានី។
១. ប្រទេសកូរ៉េខាងជើង ទ្វីបអាស៊ី មានប្រជាជន ២៥,៧៧៨,៨១៦នាក់
ប្រទេសកូរ៉េខាងជើង បានរាយការណ៍អំពីករណីសង្ស័យលើកដំបូងនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ២០២០។ បន្ទាប់មក វាត្រូវបានបញ្ជាក់ថា នេះមិនមែនជាករណីឆ្លងកូវីដទេ។
កូរ៉េខាងជើង គឺជាប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួន។
ក្នុងនាមជាប្រទេសជិតខាងរបស់ចិន, កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅថ្ងៃទី ២១ ខែមករា ហើយមិនបានបើកឡើងវិញទេចាប់តាំងពីពេលនោះមក។ បន្ទាប់មក ខ្លួនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលចូលមកក្នុងប្រទេស រួមទាំងការធ្វើចត្តាឡីស័ករយៈពេល១ខែ ឬ២ខែផងដែរ។
២. ប្រទេស តួកម៉េនីស្ថាន ទ្វីបអាស៊ី មានប្រជាជន ៦,០៣១,២០០នាក់
តួកម៉េនីស្ថាន គឺជាប្រទេសមួយនៅអាស៊ីកណ្តាល ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន អ៊ីរ៉ង់និងអាហ្វហ្គានីស្ថាន ដែលសុទ្ធតែជាប្រទេសរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ-១៩។
ព្រំដែនគោកភាគច្រើនត្រូវបានបិទ ហើយនៅដើមខែកុម្ភៈ តួកម៉េនីស្ថាន បានលុបចោលជើងហោះហើរជាច្រើន និងជើងហោះហើរទាំងអស់ទៅនិងមកពីប្រទេសចិន។
៣. ប្រទេស តុងហ្គា ទ្វីបអូសេអានី មានប្រជាជន ១០៥,៦៩៥នាក់
តុងហ្គា មានភាពតឹងរ៉ឹង ជាមួយច្បាប់ធ្វើដំណើរចាប់តាំងពីខែកុម្ភៈមក។
ចាប់តាំងពីប្រទេសហ្វីជីបានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណាលើកដំបូង តុងហ្គាបានបិទព្រំដែនរបស់ខ្លួនចំពោះជនបរទេស ហើយអនុញ្ញាតឲ្យតែជនបរទេសចាកចេញប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី២៩ខែមីនា ប្រទេសតុងហ្គាត្រូវបានបិទ។
តុងហ្គា បានចាប់ផ្តើមជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនជាតិរបស់ខ្លួន នៅពាក់កណ្តាលខែកក្កដា ដើម្បីនាំជនជាតិតុងហ្គាមកពីប្រទេស ហ្វីជី។ ជើងហោះហើរនោះ ត្រូវបានកំណត់ត្រឹមមនុស្សតិចជាង៦០នាក់ ដែលពួកគេទាំងអស់ស្ថិតនៅក្រោមការធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹងនៅសណ្ឋាគារតែមួយក្នុងទីក្រុង។ សណ្ឋាគារនោះ ត្រូវបានប៉ូលិសយាមកាមយ៉ាងម៉ឺងម៉ាត់ ហើយផ្លូវជុំវិញនោះត្រូវបានបិទ។
៤. ប្រទេស ទូវ៉ាលូ ទ្វីបអូសេអានី មានប្រជាជន ១១,៧៩៣នាក់
ក្នុងនាមជាប្រទេសកោះដែលមិនសូវមានអ្នកទៅលេង ទួវ៉ាលូបានទទួលភ្ញៀវទេសចរតិចជាង ២០០ នាក់ក្នុងមួយឆ្នាំ។ នេះប្រហែលជាជំនួយដ៏ធំ ក្នុងការការពារការផ្ទុះឡើងនៅក្នុងប្រទេសនេះដែលមានប្រជាជនតិចបំផុត។
៥. ប្រទេស ណូរូ ទ្វីបអូសេអានី មានប្រជាជន ១០,៨២៣នាក់
ណារូ ដែលជាប្រទេសតូចមួយ អ្នកអាចដើរជុំវិញបានក្នុងរយៈពេលមួយថ្ងៃ ក៏អាចការពារមិនឲ្យមេរោគឆ្លងចូលបានដែរ។ រួមជាមួយទួវ៉ាលូ ប្រទេសកោះនេះ ជាប់កំណត់ត្រាថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកទស្សនាតិចបំផុតនៅលើពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Koryo Group
ចុចអាន៖ អ្នកជំនាញ៖ ជំងឺរាតត្បាតជាសកលបន្ថែមទៀតនឹងលេចឡើង តែមានវិធីចៀសបាន
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ