Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងបាញ់ថ្ងៃមុន ជាមីស៊ីល ល្បឿនលឿនជាងសំឡេងទំនើប ទើបអភិវឌ្ឍន៍ថ្មី

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធទី២៩ខែកញ្ញានេះថា មីស៊ីលដែលកូរ៉េខាងជើងបាញ់ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ គឺជាមីស៊ីលមានល្បឿនលឿនជាងសំឡេងដែលទើបអភិវឌ្ឍន៍ថ្មី។

កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្ពោះទៅសមុទ្រ ខណៈទីក្រុងព្យុងយ៉ាងបានអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង លុបចោល “ស្តង់ដារពីរ” របស់ពួកគេ លើកម្មវិធីអាវុធ ដើម្បីចាប់ផ្តើមកិច្ចចរចាការទូតឡើងវិញ។

សារព័ត៌មាន KCNA បានចុះផ្សាយថា ការអភិវឌ្ឍន៍ប្រព័ន្ធអាវុធ បានបង្កើនសមត្ថភាពការពាររបស់កូរ៉េខាងជើងកាន់តែខ្លាំង។

របាយការណ៍នេះបាននិយាយថា “នៅក្នុងការបាញ់សាកល្បងលើកដំបូង ក្រុមអ្នកវិទ្យាសាស្ត្រក្រសួងការពារជាតិ បានបញ្ជាក់ពីការគ្រប់គ្រងនាវាចរណ៍ និងស្ថិរភាពរបស់មីស៊ីលនៅក្នុងផ្នែកសកម្ម”។

មីស៊ីលដែលមានឈ្មោះ Hwasong-8 បានអនុវត្តតាមលក្ខណៈបច្ចេកទេសរបស់វា រួមទាំងភាពវៃឆ្លាតដែលអាចបញ្ជាបាន និងលក្ខណៈនៃការហោះហើររបស់ក្បាលគ្រាប់ មានល្បឿនលឿនជាងសំឡេងផងដែរ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង សុទ្ធតែបានបាញ់សាកល្បងមីស៊ីលផ្លោងកាលពីថ្ងៃទី១៥ខែកញ្ញា ដែលជាការអួតអាងចុងក្រោយបង្អស់​ នៅក្នុងការប្រកួតប្រជែងសព្វាវុធដែលប្រទេសទាំងពីរបានអភិវឌ្ឍន៍កាន់តែទំនើបៗ ស្របពេលកិច្ចចរចាបន្ធូរបន្ថយភាពតានតឹង ហាក់គ្មានផ្លែផ្កា៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ AFP

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ចូលសមុទ្រ ជប៉ុន មួយភ្លែតមុនប្រេសិតខ្លួនថ្លែងទៅមហាសន្និបាត UN

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម