ព័ត៌មានអន្ដរជាតិ
កម្ពុជា ជាប់លេខ ៧ លើលោក និងលេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងកូវីដ បានច្រើនបំផុត
នៅថ្ងៃពុធទី២៩ខែកញ្ញានេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានប្រកាសពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លើកទី១សរុបចំនួន ១៣,២៧៣,២៦៣នាក់ លើកទី២ចំនួន ១០,៩៨៥,២៣១នាក់ និងលើកទី៣សរុប ៨៨១,៤៣២នាក់។

ចំណែកការចាក់វ៉ាក់សាំងជូនកុមារនិងយុវជន ដូសទី១បានសរុប ១,៧៥៦,៧៤៩នាក់ និងលើកទី២បានសរុប ១,៦១២,៥១៨នាក់។
ស្របពេលជាមួយគ្នានោះ គេហទំព័រវិទ្យាសាស្រ្តអន្តរជាតិ Our World In Data បានចុះផ្សាយថា កម្ពុជាឈរនៅលំដាប់ទី២ក្នុងតំបន់អាស៊ាន និងជាប់លេខ៧លើពិភពលោក ជាប្រទេសមានអត្រាចាក់វ៉ាក់សាំងបានខ្ពស់បំផុតពោលចាក់បាន ៧៧ភាគរយ គិតត្រឹមថ្ងៃទី២៧ខែកញ្ញា។

ប្រទេសដែលឈរនៅលំដាប់ទី១ក្នុងតំបន់អាស៊ានគឺសិង្ហបុរី ដែលចាក់សរុបបាន ៧៩ភាគរយ។
ខាងក្រោមនេះជាអត្រាចាក់វ៉ាក់សាំងក្នុងប្រទេសអាស៊ានទាំង១០៖
១. សិង្ហបុរី សរុប ៧៩ភាគរយ (ដូសទី១ បាន២,៨ភាគរយ, ដូសទី២ បាន៧៧ភាគរយ)
២. កម្ពុជា សរុប ៧៧ភាគរយ (ដូសទី១ បាន១៣ភាគរយ, ដូសទី២ បាន៦៤ភាគរយ)
៣. ម៉ាឡេស៊ី សរុប ៧០ភាគរយ (ដូសទី១ បាន៩,៨ភាគរយ, ដូសទី២ បាន៦០ភាគរយ)
៤. ព្រុយណេ សរុប ៦១ភាគរយ (ដូសទី១ បាន២២ភាគរយ, ដូសទី២ បាន៣៩ភាគរយ)
៥. ថៃ សរុប ៤២ភាគរយ (ដូសទី១ បាន១៩ភាគរយ, ដូសទី២ បាន២៣ភាគរយ)
៦. ឡាវ សរុប ៣៨ភាគរយ (ដូសទី១ បាន១២ភាគរយ, ដូសទី២ បាន២៦ភាគរយ)
៧. ឥណ្ឌូណេស៊ី សរុប ៣២ភាគរយ (ដូសទី១ បាន១៤ភាគរយ, ដូសទី២ បាន១៨ភាគរយ)
៨. វៀតណាម សរុប ៣២ភាគរយ (ដូសទី១ បាន២៣ភាគរយ, ដូសទី២ បាន៨,៤ភាគរយ)
៩. ហ្វីលីពីន សរុប ២៣ភាគរយ (ដូសទី១ បាន៨,២ភាគរយ, ដូសទី២ បាន១៥ភាគរយ)
១០. មីយ៉ាន់ម៉ា សរុប ១០ភាគរយ (ដូសទី១ បាន៣,៨ភាគរយ, ដូសទី២ បាន៦,៣ភាគរយ)

គួរបញ្ជាក់ថា ប្រទេសឈរលេខ១លើពិភពលោក ដែលចាក់វ៉ាក់សាំងកូវីដបានច្រើនបំផុតគឺ អារ៉ាប់រួម ចាក់បាន៩២ភាគរយ លេខ២បានទៅលើព័រទុយហ្គាល់ ចាក់បាន៨៨ភាគរយ និងលេខ៣បានទៅលើ អេស្ប៉ាញ ចាក់បាន៨០ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Our World in Data
ចុចអាន៖ ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?