Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្ហាញយន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធ ស្រដៀងរបស់ អាមេរិក

បានផុស

នៅ

នៅថ្ងៃពុធទី២៩ ខែកញ្ញា ប្រទេសចិន បានបង្ហាញរូបរាងនៃយន្តហោះគ្មានមនុស្សបើក ដែលមានលក្ខណៈស្រដៀងទៅនឹងយន្តហោះ Kratos (KTOS.O) XQ-58A Valkyrie របស់អាមេរិក ស្របពេលប្រទេសទាំង២ កំពុងប្រកួតប្រជែងគ្នា វិនិយោគលើដ្រូន ដើម្បីជួយ ការពារយន្តហោះចម្បាំងដែលមានតម្លៃថ្លៃ។

លោក Wu Wei តំណាងខ្សែសង្វាក់ផលិតផល Feihong របស់ក្រុមហ៊ុនបច្ចេកវិទ្យាវិទ្យាសាស្ត្រអវកាស (CASTC) បាននិយាយថា គំនិតផ្តួចផ្តើមដ្រូន FH-97 រយៈចម្ងាយឆ្ងាយដែលបង្ហាញនៅថ្ងៃពុធ គឺអាចផ្ទុកអាវុធប្រភេទផ្សេងៗគ្នា និងមានសមត្ថភាពធ្វើសង្គ្រាមអេឡិចត្រូនិក។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានជាក់លាក់នៅក្នុងបទបង្ហាញ នៅឯកម្មវិធីតាំងពិព័រណ៌ Airshow China នៅទីក្រុង Zhuhai ទេ។

សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី ឥណ្ឌានិងរុស្ស៊ី ស្ថិតក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក “Loyal Wingman” ដែលមានតម្លៃថោក និងខ្លាំងជាងយន្តហោះចម្បាំងដែលមានមនុស្សបើក។

CASTC មិនបានផ្តល់ព័ត៌មានលម្អិតផ្នែកបច្ចេកទេសនៃគំនិតរបស់ FH-97 ហើយក៏មិននិយាយថាតើ វាគ្រោងនឹងនាំចេញផងដែរ ថ្វីបើអ្នកសង្កេតការណ៍បរទេសជាច្រើនបានមកពិនិត្យមើលការបង្ហាញនេះក៏ដោយ។

រូបរាងរបស់ FH-97 គឺស្ទើរតែដូចគ្នាបេះបិទទៅនឹង Kratos XQ-58A ដែលបានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១៩។ XQ-58A មានល្បឿនអតិបរមា ២៩១.៥៥ ម៉ែតក្នុងមួយវិនាទី ហើយអាចហោះបានចម្ងាយ៤,០៧៤គីឡូម៉ែត្រ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកធ្លាក់អំឡុងពេលចុះចត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម