ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅថៃ សម្លាប់មនុស្សបន្ថែមទៀត
នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍នៅថ្ងៃពុធទី២៩ខែកញ្ញាថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Dianmu នៅប្រទេសថៃ បានកើនឡើងដល់ ៧ នាក់ហើយ ខណៈទឹកជំនន់នៅតែបន្តវាយប្រហារខ្លាំងក្លាក្នុងខេត្តចំនួន១៦។

ចាប់ពីថ្ងៃទី ២៣ ខែកញ្ញាមក ទឹកជំនន់ដែលបង្កឡើងដោយព្យុះនេះ បានបង្កផលប៉ះពាល់ដល់គ្រួសារ ១៩៧,៧៩៥ គ្រួសារនៅក្នុងខេត្តចំនួន ៣០។
មនុស្សចំនួន ៧ នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារទឹកជំនន់រីឯ មនុស្សម្នាក់នៅតែបាត់ខ្លួន។

ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា កម្រិតទឹកទន្លេ Chao Phraya បានកើនឡើងយ៉ាងគំហុក ហើយមានការព្រមានអំពីគ្រោះទឹកជំនន់នៅតំបន់ទាំងអស់ រួមទាំងរាជធានីបាងកកផងដែរ។
គួរបញ្ជាក់ថា ទឹកជំនន់ គឺជារឿងធម្មតាក្នុងរដូវវស្សានៅប្រទេសថៃ ចាប់ពីខែកក្កដាដល់ខែតុលា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ជំនន់ទឹកភ្លៀងដែលវាយប្រហារស្ទើរពាក់កណ្ដាលខេត្តប្រទេស ថៃ ពេលនេះមានអ្នកស្លាប់ និងបាត់ខ្លួន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?