Connect with us

ព័ត៌មានអន្ដរជាតិ

អាការ​ធ្វើ​ទុក្ខ​​យូរ​​ហោចណាស់​​១​មានដល់៣៧%ក្នុងអ្នកជំងឺ​កូវីដ​ជាសះស្បើយ

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មាន​រោគ​សញ្ញា​កូវីដ-១៩​យូរ​មួយ​​ត្រូវ​បាន​រក​ឃើញ​ដល់​៣៧​%​នៃ​អ្នក​កូវីដដែល​បាន​ជា​សះ​ស្បើយ​ហើយ​នៅ​​បន្ត​​មាន​អាការ​ធ្វើ​ទុក្ខ​​ចាប់​ពី​៣​ទៅ​៦​ខែ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​។ នេះ​បើ​តាម​ការ​សិក្សា​ដ៏​ធំ​មួយ​របស់​សាកល​វិទ្យាល័យ Oxford និង​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការ​ស្រាវ​ជ្រាវ​សុខភាព​បាន​នបង្ហាញ​នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​កញ្ញា។

សាកល​វិទ្យាល័យ Oxford បាន​និយាយថា រោគ​សញ្ញា​​​កើត​មាន​​ទូទៅ​​បំផុត​គឺ​ពិបាក​ដក​ដង្ហើម អស់​កម្លាំង ឈឺ​ខ្លួន​ និង​ថប​បារម្ភ បន្ទាប់​ការ​ស៊ើប​អង្កេតរោគ​សញ្ញា​លើ​​មនុស្ស​២៧០​០០០​នាក់​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​សិក្សា​បាន​បង្ហាញថា អាការ​​ធ្វើ​ទុក្ខ​​កើត​មាន​ញឹក​ញាប់​​ក្នុង​ចំណោម​មនុស្ស​បាន​​ឆ្លង​កូវីដ​​ដែល​​ចូល​​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយ​ក៏​កើត​មាន​ច្រើន​ដែរ​ក្នុង​ចំណោម​មនុស្ស​ស្រី។

ការ​សិក្សា​មិន​បាន​បង្ហាញ​លំអិត​អំពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការរោគ​សញ្ញា​កូវីដយូរ​ ភាព​ធ្ងន់​ធ្ងរ ឬ​ថា​តើ​វា​ស្ថិតនៅ​រយៈ​ពេល​កម្រិត​ណា។

ទោះ​បី​ជា​យ៉ាង​ណា ការ​សិក្សា​បាន​បង្ហាញ​ថា មនុស្ស​វ័យ​ចំណាស់ និង​បុរស​​​មាន​ការ​ពិបាក​​ដក​​ដង្ហើម និងបញ្ហា​យល់​ដឹង​ខ្លាំងជាង បើ​ប្រៀប​ធៀប​ជា​មួយ​មនុស្ស​វ័យ​ក្មេង និង​ស្ត្រី​ដែល​មានអាការ​ឈឺ​ក្បាល ​ឈឺ​ចាប់​ពោះ និង​ថប​បារម្ភ ឬ​បាក់ទឹក​ចិត្ត។

សាស្ត្រចារ្យ​នៅសាកល​វិទ្យាល័យ  Oxford លោក Paul Harrison ដែល​ដឹក​នាំ​ការសិក្សា​នេះ​មាន​ប្រសាសន៍​ថា ៖«យើង​ត្រូវ​ការកំណត់​​យន្តការ​ស្ថិត​ក្រោមអាការ​រោគ​សញ្ញា​ផ្សេង​ៗ​ដែល​អាចមាន​ផល​ប៉ះ​ពាល់​ដល់អ្នក​​​រស់​រាន​មាន​ជីវិត»។

លោក Harrison បន្ថែម​ថា ៖«ព័ត៌មាន​​នេះ​នឹង​មានសារៈ​សំខាន់​ណាស់​ ប្រសិន​បើ​ផល​វិបាល​ដល់​សុខភាព​យូរ​អង្វែង​ដោយ​សារ​កូវីដ-១៩​កើត​មាន​ពិត​ប្រាកដ​នោះ​គឺ​ត្រូវ​ការពារ ឬ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម