ព័ត៌មានអន្ដរជាតិ
មន្ត្រីការពារជាតិអាមេរិកកំពូល ដាក់បន្ទុកលើកិច្ចព្រមព្រៀងដូហា បណ្តាលឲ្យអាហ្វហ្គានីស្ថានដួលរលំ
ការចូលកាន់កាប់របស់ក្រុមតាលីបង់លើប្រទេសអាហ្វហ្គានីស្ថានអាចបណ្តាលមកពីកិច្ចព្រមព្រៀងរវាងតាលីបង់ និងរដ្ឋបាល ដូណាល់ ត្រាំ។ នេះជាការលើកឡើងរបស់មន្ត្រីក្រសួងការពារជាតិកំពូលរបស់អាមេរិក។
កិច្ចព្រមព្រៀងដែលហៅថា «កិច្ចព្រមព្រៀងក្រុងដូហា»ត្រូវបានចុះហត្ថលេខានៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ និងកំណត់កាលបរិច្ឆេទសម្រាប់សហរដ្ឋអាមេរិកដកកងទ័ពចេញពីអាហ្វហ្គានូស្ថាន។
លោកឧត្តមសេនីយ៍ Frank McKenzie បានលើកឡើងថា កិច្ចព្រមព្រៀងនោះពិតជាមានឥទ្ធិពលអាក្រក់លើរដ្ឋាភិបាល និងយោធាអាហ្វហ្គានីស្ថាន។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានយល់ស្របនឹងការលើកឡើងរបស់លោក Frank និងបាននិយាយថា កិច្ចព្រមព្រៀងបានជួយតាលីបង់កាន់តែរឹងមាំ។
បន្ថែមលើការកំណត់ពេលវេលាដកកងទ័ពចេញ កិច្ចព្រមព្រៀងក្រុងដូហាក៏រាប់បញ្ចូលទាំងកាតព្វកិច្ចទូលំទូលាយសម្រាប់តាលីបង់ឲ្យចាត់វិធានការទប់ស្កាត់ក្រុមជ្រុលនិយមដូចជា អាល់កៃដា ពីការគំរាមកំហែងលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
បន្ទាប់ពីឈ្នះការបោះឆ្នោត លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានបន្តអនុវត្តផែនការនោះសម្រាប់ការដកកងទ័ពចេញ ប៉ុន្តែបានពន្យារដល់ថ្ងៃទី៣១ ខែសីហា ខណៈកាលបរិច្ឆេទដំបូងនៅឧសភា។
មន្ត្រីការពារជាតិអាមេរិកបានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធនៅពេលដែលផ្តល់សក្ខីកម្មចំពោះមុខគណៈកម្មាធិការសេវាកម្មទ័ពរបស់សភាអាមេរិក។
សវនាការត្រូវធ្វើជាច្រើនសប្តាហ៍ បន្ទាប់ពីភាពវឹកវរក្នុងការដក និងជម្លៀសមនុស្សចេញនៅព្រលានយន្តហោះកាប៊ុល នៅពេលប្រទេសផ្សេងៗព្យាយាមជម្លៀសពលរដ្ឋរបស់ខ្លួន ហើយពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលអស់សង្ឃឹមក៏អង្វរឲ្យជួយដែរ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្ស១៨២នាក់កំឡុងពេលប្រតិបត្តិការនោះ។
ក្នុងនាមជាអគ្គមេបញ្ជាការកណ្តាលអាមេរិក លោកឧត្តមសេនីយ៍ McKenzie បានគ្រប់គ្រងលើការដកទ័ពចេញពីអាហ្វហ្គានីស្ថានដែលជាសញ្ញាបញ្ចប់សង្គ្រាម២០ឆ្នាំ និងជាសង្គ្រាមយូរបំផុតក្នុងប្រទេស។
លោក McKenzie បានប្រាប់គណៈកម្មាធិការថា កិច្ចព្រមព្រៀងក្រុងដូហាមានឥទ្ធិពលផ្លូវចិត្តយ៉ាងខ្លាំងលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ពីព្រោះវាបានកំណត់កាលបរិច្ឆេទសម្រាប់ពួកគេនៅពេលជំនួញទាំងអស់ដែលពួកគេពឹងផ្អែកត្រូវបានបញ្ចប់។
លោកបាននិយាយថា លោកជឿជាក់យ៉ាងច្បាស់មួយរយៈពេលមកហើយថា បើអាមេរិកកាត់បន្ថយចំនួនទីប្រឹក្សាយោធារបស់ខ្លួននៅអាហ្វហ្គានីស្ថានមកក្រោម២៥០០នាក់ រដ្ឋាភិបាល និងយោធាអាហ្វហ្គានីស្ថានគេចមិនផុតពីការដួលរលំឡើយ។
បន្ទាប់ពីកិច្ចព្រមព្រៀងដូហា លោកបាននិយាយថា ការកាត់បន្ថយកម្លាំងទ័ពដែលបញ្ជាឲ្យដោយ លោកប្រធានាធិបតី ចូ បៃដិន នៅក្នុងខែមេសាគឺជាផ្លូវឆ្ពោះទៅកាន់មរណៈ។
ចំណែកលោក Austin បានលើកឡើងថា ដោយការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងបញ្ឈប់ការវាយប្រហារផ្លូវអាកាសលើតាលីបង់ កិច្ចព្រមព្រៀងក្រុងដូហា បានធ្វើឲ្យក្រុមឥស្លាមជ្រុលនិយមមួយនេះកាន់តែរឹងមាំ។ ពួកគេបានបង្កើនការវាយប្រហារលើកម្លាំងទ័ពអាហ្វហ្គានីស្ថានកាន់តែខ្លាំង និងជនជាតិអាហ្វហ្គានីស្ថានបានកំពុងបាត់បង់មនុស្សជាច្រើនជារៀងរាល់សប្តាហ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់