ព័ត៌មានអន្ដរជាតិ
បាញ់គ្នាក្នុងពន្ធនាគារប្រទេសអេក្វាទ័រសម្លាប់មនុស្សជាង១១០នាក់
យ៉ាងហោចណាស់មនុស្ស១១៦នាក់ឥឡូវនេះបានស្លាប់ក្នុងការបាញ់ប្រហារគ្នារវាងក្រុមជនអន្ធពាលដែលជាគូប្រជែងក្នុងពន្ធនាគាររបស់ប្រទេសអេក្វាទ័រ ដែលបានក្លាយជាហិង្សានៅពន្ធនាគារអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

ទណ្ឌិតយ៉ាងហោចណាស់៥នាក់ត្រូវបានកាត់ក្បាលនៅក្នុងការប៉ះទង្គិចគ្នានោះដែលបានកើតឡើងកាលពីថ្ងៃអង្គារ៍ នៅទីក្រុង Guayaquil ប្រទេសអេក្វាឌ័រ ខណៈអ្នកផ្សេងត្រូវបានបាញ់សម្លាប់។
អធិការប៉ូលិស លោក Fausto Buenaño បាននិយាយថា អ្នកទោសក៏បានគប់គ្រាប់បែកផងដែរ។ ឧបទ្ទវហេតុនេះប្រើកម្លាំងប៉ូលិស៤០០នាក់ទើបគ្រប់គ្រងស្ថានការនៅពន្ធនាគារបានដែលជាកន្លែងមានអ្នកទោសជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋជនគ្រឿងញៀនជាសកល។

សារព័ត៌មានក្នុងស្រុកបានផ្សាយថា ការបះបោរត្រូវបានបញ្ជាឲ្យក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិកដ៏ល្បីដែលឥឡូវកំពុងប្រតិបត្តិការនៅប្រទេសអេក្វាទ័រ។
ប្រធានសេវាពន្ធនាគារអេក្វាទ័រលោក Bolivar Garzon បាននិយាយថា ស្ថានភាពគឺរន្ធត់ណាស់។
«កាលពីម្សិលមិញ ប៉ូលិសបានគ្រប់គ្រងស្ថានការហើយ តែយប់មិញនេះនៅមានបាញ់គ្នាទៀត ផ្ទុះអាវុធ ហើយថ្ងៃនេះ ពេលព្រឹក យើងបានគ្រប់គ្រងទាំងស្រុង»។ លោកបានបញ្ជាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត