Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ឲ្យ FDA របស់ខ្លួនអនុម័តវ៉ាក់សាំងកូវីដផលិតក្នុងស្រុកសម្រាប់ចាក់ដូសទី ៣

បានផុស

នៅ

ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ mRNA ដំបូងបង្អស់របស់ប្រទេសថៃ កំពុងជំរុញឲ្យរដ្ឋបាលចំណីអាហារ និងឱសថអនុម័ត (FDA) របស់ខ្លួនអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ក្នុងអំឡុងពេលបើកយុទ្ធនាការចាក់ដូសទី ៣ ។

កាសែត Bangkok Post បានរាយការណ៍ថា ក្នុងគោលបំណងចង់ក្លាយជាប្រទេសពឹងផ្អែកលើខ្លួនឯងក្នុងការផលិតវ៉ាក់សាំង រដ្ឋាភិបាលថៃបានត្រៀមផ្ដល់ថវិកាចំនួន ១ ពាន់លានបាតដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា វ៉ាក់សាំង ChulaCov19 ដែលប្រើបច្ចេកវិទ្យា mRNA កំពុងត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យជូ Chulalongkorn ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ Kiat Ruxrungtham ហើយបច្ចុប្បន្នវាស្ថិតនៅក្នុងសាកល្បងលើមនុស្សក្នុងដំណាក់កាលទី ២ ។

ទន្ទឹមនោះ លោកកំពុងអំពាវនាវឲ្យ FDA អនុញ្ញាតវ៉ាក់សាំង ChulaCov19 សម្រាប់ប្រើជាបន្ទាន់ក្នុងការសាកល្បងមនុស្ស រួមជាមួយការប្រើប្រាស់សម្រាប់ការចាក់ជាដូសទី ៣ ដែលបច្ចុប្បន្នប្រទេសថៃកំពុងបើកយុទ្ធនាការចាក់ ។

ជាចុងក្រោយលោក Ruxrungtham បាននិយាយថា “យើងនឹងពិចារណាលើករណីនេះជាមួយ FDA ដើម្បីឈានដល់ការសន្និដ្ឋានប្រើប្រាស់ ។ បើ FDA យល់ព្រម យើងប្រហែលជាឃើញកន្លែងដែលយើងត្រូវប្រើវ៉ាក់សាំងនេះដើម្បីចាក់ជូនប្រជាពលរដ្ឋ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ថៃ អួតថា នៅចុងខែតុលាអ្នកឆ្លងកូវីដប្រចាំថ្ងៃនឹងធ្លាក់ចុះមកត្រឹម ៥ ពាន់ករណីប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ១៩ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ១៩ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម