ព័ត៌មានអន្ដរជាតិ
មកមើលទិដ្ឋភាព គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅប្រទេស ថៃ
ទីក្រុងបាងកកនិងតំបន់ផ្សេងទៀតនៃភាគកណ្តាលប្រទេសថៃ បានទទួលការព្រមានថ្មីអំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលអាចកើតមានឡើង បើទោះបីជាអាជ្ញាធរផ្នែកគ្រោះមហន្តរាយ និយាយថា ការគំរាមកំហែងបានធូរស្រាលនៅក្នុងខេត្តចំនួន ១៣ ក្នុងចំណោមខេត្តចំនួន ៣០ ផ្សេងទៀត ដែលត្រូវវាយប្រហារដោយភ្លៀងមូសុងក៏ដោយ។
![People wade through floodwaters in Chaiyaphum province, northeast of Bangkok, Thailand. [Thanachote Thanawikran/AP Photo]](https://www.aljazeera.com/wp-content/uploads/2021/09/AP21271490735787.jpg?resize=1170%2C780)
នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន ៧ នាក់បានស្លាប់និង ២ នាក់ទៀតបាត់ខ្លួន ចាប់តាំងពីថ្ងៃអាទិត្យមក ដោយសារទឹកជំនន់ដែលបង្កឡើងដោយព្យុះត្រូពិក Dianmu។
នាយកដ្ឋានបានប្រកាសថា គ្រួសារចំនួន ១៩៧,៧៩៥ នៅក្នុងខេត្តទាំង ៣០ ដែលភាគច្រើននៅភាគខាងជើង ភាគឦសាននិងភាគកណ្តាល បានរងផលប៉ះពាល់ ពោលគឺកើនឡើង ៥៦ ភាគរយបើធៀបនឹង ១២៦,៧៨១ គ្រួសារដែលបានរាយការណ៍កាលពីមួយថ្ងៃមុននោះ ខណៈមានការព្យាករណ៍អំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន។
![A rescuer helps a victim across floodwaters in Chaiyaphum province. [Hook31 Thailand via Reuters]](https://www.aljazeera.com/wp-content/uploads/2021/09/2021-09-29T091610Z_204041046_RC2LZP9A2F7K_RTRMADP_3_THAILAND-FLOODS.jpg?fit=1170%2C652)
បរិមាណទឹកដ៏ច្រើនដែលហូរចុះពីទន្លេ Chao Phraya ពីភាគខាងជើង បានធ្វើឲ្យទំនប់និងអាងស្តុកទឹកត្រូវហូរហៀរ ដែលបណ្តាលឲ្យមានការព្រមានជាបន្ទាន់ដល់ទីក្រុងបាងកកនិងខេត្ត Lopburi, Saraburi, Ayutthaya, Pathum Thani និង Nonthaburi។
នៅលើទំព័រ Facebook កាលពីថ្ងៃពុធ អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានទទួលស្គាល់ថា ដោយសារតែរាជធានីស្ថិតនៅលើដីទំនាប វាងាយរងគ្រោះដោយសារទឹកជំនន់ពីទន្លេ Chao Phraya ណាស់ហើយមិនអាចរំដោះទឹកបានលឿនទេ៕
![Flood victims sit on a boat after they were rescued amid severe flooding in Chaiyaphum. [Hook31 Thailand via Reuters]](https://www.aljazeera.com/wp-content/uploads/2021/09/2021-09-29T092019Z_1919447664_RC2LZP93E8QY_RTRMADP_3_THAILAND-FLOODS.jpg?fit=1170%2C645)
![Thai disaster officials say flooding caused by seasonal monsoon rains have affected more than 71,000 households in 30 provinces. [Hook31 Thailand via Reuters]](https://www.aljazeera.com/wp-content/uploads/2021/09/2021-09-29T091610Z_1281374272_RC2LZP940CDS_RTRMADP_3_THAILAND-FLOODS.jpg?fit=1170%2C650)
![People wade through floodwaters in Chaiyaphum. The capital Bangkok and other parts of central Thailand have received new warnings of possible major flooding. [Nava Sangthong/AP Photo]](https://www.aljazeera.com/wp-content/uploads/2021/09/AP21272334275147.jpg?fit=1170%2C780)
![Rescue workers remove a man from a boat on a temporary bridge along a flooded street in front of a local hospital in Chaiyaphum. [Panumas Sanguanwong/Reuters]](https://www.aljazeera.com/wp-content/uploads/2021/09/2021-09-28T125623Z_2126530595_RC2YYP9EMHYF_RTRMADP_3_THAILAND-FLOODS.jpg?fit=1170%2C780)
![A Thai volunteer pulls a boat carrying evacuees in a flooded area in Chaiyaphum. [Thanachote Thanawikran/AP Photo]](https://www.aljazeera.com/wp-content/uploads/2021/09/AP21271490535125.jpg?fit=1170%2C780)
![People wade through a flooded street in Chaiyaphum. Seven people have died and two are missing since Sunday from flooding triggered by Tropical Storm Dianmu, the Department of Disaster Prevention and Mitigations said. [Panumas Sanguanwong/Reuters]](https://www.aljazeera.com/wp-content/uploads/2021/09/2021-09-28T123755Z_439478019_RC2XYP9HB4R2_RTRMADP_3_THAILAND-FLOODS.jpg?fit=1170%2C780)
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង