Connect with us

ព័ត៌មានអន្ដរជាតិ

YouTube​ ប្លុកវីដេអូ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឆាំងនឹងវ៉ាក់សាំង

បានផុស

នៅ

YouTube បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានប្លុកព័ត៌មានមិនពិត និងខ្លឹមសារទាក់ទងនឹងការសមគំនិតអំពីវ៉ាក់សាំងប្រឆាំង​កូវីដ -១៩ និងជំងឺផ្សេងទៀតនៅលើវេទិកា ដែលចែករំលែកវីដេអូរបស់ខ្លួន និង​ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​ ដើម្បី​បង្កើន​សុវត្ថិភាព​និង​កាត់បន្ថយ​ឥទ្ធិពល​គ្រោះថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងមាតិកាដែលមានចំណងជើងថា“ ការគ្រប់គ្រងមាតិកាវ៉ាក់សាំង ​ដែលបង្កគ្រោះថ្នាក់​នៅលើយូធូប” វេទិកាដែលគ្រប់គ្រងដោយ Google បាននិយាយថា ខ្លួនកំពុងប្លុកព័ត៌មានមិនពិត អំពីវ៉ាក់សាំងណាមួយ ដែលត្រូវបានអនុម័តដោយអាជ្ញាធរសុខភាពល្បីឈ្មោះ ឬកំពុងចែកចាយទូទាំងពិភពលោក។

YouTube បានសរសេរ​ថា“ យើងបានដកមាតិកាលើកកម្ពស់​ឱសថ ​ដែល​បង្ក​គ្រោះថ្នាក់​ដូចជាការនិយាយថា ការ​ផឹករមៀតអាច​ព្យាបាល​ជំងឺជាដើម” ។ យើងបានបង្កើតគោលនយោបាយ​ទាំងនេះ នៅពេលដែល​ជំងឺ​​បានរាតត្បាត​ ហើយយើងបានធ្វើការជាមួយអ្នកជំនាញ​ ដើម្បី​បង្កើត​គោល​នយោបាយ​ថ្មី​ចំនួន ១០ ជុំវិញ​កូវីដ -១៩ និង​ព័ត៌មាន​មិន​ពិត​ផ្នែក​វេជ្ជសាស្ត្រ។

YouTube និយាយ​ថា​ខ្លួន​បាន​លុប​វីដេអូ​ជាង ១៣០.០០០ ដែល​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ចាប់តាំង​ពី​ឆ្នាំ​មុន។

លោក Matt Halprin អនុប្រធានផ្នែកទំនុកចិត្តនិងសុវត្ថិភាពជាសកលរបស់ YouTube បានប្រាប់ The Washington Post ថា“ ការបង្កើតគោលនយោបាយរឹងមាំ ត្រូវការពេលវេលា” ។ យើងចង់ដាក់ចេញនូវគោលនយោបាយមួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ​អាច​អនុវត្ត​បាន​ដោយ​មាន​ភាព​ស្ថិតស្ថេរ​ និង​ដោះស្រាយបញ្ហា​បាន​គ្រប់គ្រាន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖មូលហេតុអ្នកជំងឺនៅសេសសល់រោគសញ្ញាក្រោយជា ដែលគេហៅថា កូវីដរយៈពេលវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម