ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ក្រុមអាល់កៃដា និង ISIS អាចបង្កើតឡើងវិញនៅ អាហ្វហ្គានីស្ថាន ក្នុងរយៈពេលពី ៦ ទៅ ៣៦ ខែ
លោកឧត្តមសេនីយ៍ Mark Milley នាយសេនាធិការកងទ័ពចម្រុះអាមេរិកបាននិយាយថា មានលទ្ធភាពពិតប្រាកដដែលក្រុមអាល់កៃដា ឬក្រុម ISIS អាចបង្កើតឡើងវិញនៅអាហ្វហ្គានីស្ថានក្នុងរយៈពេល ៦ ទៅ ៣៦ ខែខាងមុខនេះ ។

លោក Milley បាននិយាយថា “ពិតណាស់នៅនាទីនេះការគំរាមកំហែងភេរវកម្មពីអាហ្វហ្គានីស្ថាន គឺតូចជាងការវាយប្រហារភេរវកម្ម ៩/១១ ប៉ុន្តែសម្រាប់ការបង្កើតឡើងវិញរបស់ក្រុមអាល់កៃដា ឬក្រុម ISIS អាចមានខ្ពស់ណាស់” ។
លោក Milley បាននិយាយទៀតថា “មានលទ្ធភាពបង្កើតឡើងវិញនូវក្រុមភេរវកម្មនៅអាហ្វហ្គានីស្ថាននាពេលអនាគតដ៏ខ្លីខាងមុខ ពោលគឺចន្លោះពី ៦, ១២, ១៨, ២៤ ដល់ ៣៦ ខែ ហើយវាជាការងាររបស់យើងដើម្បីទប់ស្កាត់នៅក្រោមលក្ខខណ្ឌផ្សេងៗគ្នា” ។

ជាចុងក្រោយលោកបានបន្ថែមថា “អ្វីដែលសំខាន់នោះ វាជាការងាររបស់យើងដើម្បីបន្តការពារពលរដ្ឋអាមេរិកប្រឆាំងនឹងការវាយប្រហារពីអាហ្វហ្គានីស្ថាន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Zee News
ចុចអាន ៖ តាលីបង់ ព្រមាន អាមេរិក ឲ្យគោរពសិទ្ធិដែនអាកាស អាហ្វហ្គានីស្ថាន ខ្លះផងប្រយ័ត្នមានផលវិបាក

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង