Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះគ្មានមនុស្សបើកអាមេរិក សម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុម អាល់កៃដា នៅស៊ីរី

បានផុស

នៅ

មន្ទីរបញ្ចកោណបានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដាលោក Salim Abu-Ahmad ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក នៅប្រទេសស៊ីរី។

The Pentagon has confirmed that senior Al Qaeda leader Salim Abu-Ahmad was killed in a US drone strike in Syria. The aftermath of the September 20 strike is seen above
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារលើលោក Abu-Ahmad បានធ្វើឡើងនៅថ្ងៃទី ២០ ខែកញ្ញាក្នុងខេត្ត Idlib ប្រទេសស៊ីរី។ ការវាយប្រហារនោះ បានកំណត់គោលដៅលើរថយន្តមួយគ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវក្នុងតំបន់ជនបទដែលគ្រប់គ្រងដោយក្រុមឧទ្ទាម ប៉ុន្តែអត្តសញ្ញាណនៃគោលដៅ មិនត្រូវបានបញ្ជាក់ទេ រហូតមកដល់ថ្ងៃព្រហស្បតិ៍។

អ្នកនាំពាក្យបញ្ជាការអាមេរិកលោក John Rigsbee បានប្រាប់ Military Times កាលពីថ្ងៃព្រហស្បតិ៍ថា “លោក Salim Abu-Ahmad គឺជាមេដឹកនាំ ទទួលខុសត្រូវចំពោះការធ្វើផែនការ ការផ្តល់មូលនិធិនិងការអនុម័តលើការវាយប្រហារឆ្លងដែន របស់ក្រុមអាល់កៃដា”។

Smoke rises in the distance at the site of the September 20 strike that killed Abu-Ahmad

លោកបន្ថែមថា “មិនមានការស្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារនោះទេ។ ការវាយប្រហារនេះ គឺជាបន្តប្រតិបត្តិការរបស់អាមេរិក ក្នុងការបំផ្លាញបណ្តាញភេរវករអន្តរជាតិនិងកំណត់គោលដៅមេដឹកនាំភេរវករ ដែលព្យាយាមវាយប្រហារមាតុភូមិអាមេរិកនិងផលប្រយោជន៍របស់ខ្លួននិងសម្ព័ន្ធមិត្តនៅបរទេស”។

គួរបញ្ជាក់ថា ការវាយប្រហារនៅស៊ីរី បានកើតឡើងប៉ុន្មានម៉ោង មុនពេលមន្ទីរបញ្ចកោណនិយាយថា មន្រ្តីកងទ័ពអាកាសនឹងធ្វើការស៊ើបអង្កេតលើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃទី២៩ខែសីហាក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់បុគ្គលិកជំនួយគ្មានកំហុសនិងកុមារចំនួន ៧ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិក ថា ក្រុមអាល់កៃដា និង ISIS អាចបង្កើតឡើងវិញនៅ អាហ្វហ្គានីស្ថាន ក្នុងរយៈពេលពី ៦ ទៅ ៣៦ ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម