ព័ត៌មានអន្ដរជាតិ
ក្រុមគ្រឿងញៀនម៉ិកស៊ិក ប្រហារជីវិតសត្រូវ ២០នាក់ រួចដឹកសពទៅទម្លាក់ នៅខាងក្រៅការិយាល័យអភិបាលក្រុង (វីដេអូ)
ក្រុមជួញដូរគ្រឿងញៀនមួយ បានបញ្ចេញវីដេអូដ៏រន្ធត់ ដែលបង្ហាញពីសត្រូវរបស់ខ្លួនចំនួន ២០នាក់ ត្រូវបានដាក់ឲ្យអង្គុយតម្រង់ជួរ មុនពេលប្រហារជីវិត នៅភាគនិរតីប្រទេសម៉ិកស៊ិក។

មេក្រុម Los Tlacos បានចោទប្រកាន់សមាជិកនៃគូប្រជែង La Bandera ពីបទ “ជំរិតទារប្រាក់និងសម្លាប់ប្រជាជនស្លូតត្រង់” មុនពេលបង្ខំឲ្យពួកគេលុតជង្គង់ ហើយភ្ជង់កាំភ្លើងសួរចម្លើយនៅកណ្តាលព្រៃក្នុងរដ្ឋ Guerrero។
ក្រុមអន្ធពាល La Bandera ត្រូវបានគេរាយការណ៍ថា ជាក្រុមប្រដាប់អាវុធរបស់សម្ព័ន្ធ Guerreros Unidos ដែលជាក្រុមគ្រឿងញៀនជាប់ពាក់ព័ន្ធនឹងការចាប់ជំរិតនិស្សិតឆ្នាំ ២០១៤ ចំនួន ៤៣ នាក់នៅទីក្រុង Ayotzinapa។

សាកសពជនរងគ្រោះចំនួន ៤ នាក់ត្រូវបានគេប្រទះឃើញ ដាក់នៅក្នុងគូទឡាន ដែលត្រូវបានគេទុកចោលនៅមុខការិយាល័យឃោសនាបោះឆ្នោតរបស់អភិបាលក្រុង Iguala លោក David Gama Pérez កាលពីព្រឹកថ្ងៃពុធ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថាតើនៅ សពជនរងគ្រោះ ១៦ នាក់ផ្សេងទៀត ត្រូវបានរកឃើញដែរឬអត់នោះទេ។

សមាជិកប្រដាប់អាវុធពាក់ម៉ាសរបស់ក្រុម Los Tlacos បានបន្តចោទប្រកាន់ថា មេដឹកនាំ La Bandera ឈ្មោះ Chucho Brito គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Gama Pérez ដែលត្រូវបានជ្រើសរើសជាអភិបាលក្រុង នៅក្នុងវីដេអូដ៏រន្ធត់លើបណ្តាញសង្គម។
ការិយាល័យអគ្គរដ្ឋអាជ្ញា Guerrero បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យរបស់អគ្គរដ្ឋអាជ្ញា នឹងបន្តការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ឬអ្នកដែលទំនងជាទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្មនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ