ព័ត៌មានអន្ដរជាតិ
អ្នកក្រុង ហូជីមិញ មានសេរីភាពដើរហើរវិញហើយ ក្រោយរស់នៅក្នុងការ បិទខ្ទប់រយៈពេល ៣ ខែ
ប្រទេសវៀតណាមនឹងដកការបិទខ្ទប់ទីក្រុងធំបំផុតរបស់ខ្លួននៅថ្ងៃសុក្រនេះ ដោយបញ្ចប់ការរឹតត្បិតជិត ៣ ខែលើការធ្វើដំណើរដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ។

ប្រជាជន ១០ លាននាក់នៅទីក្រុងហូជីមិញ នឹងអាចចាកចេញពីផ្ទះរបស់ពួកគេ ភោជនីយដ្ឋានអាចបម្រើអាហារ ឬដឹកជញ្ជូនទៅដល់ផ្ទះ ហើយអាជីវកម្មសំខាន់ៗផ្សេងទៀតក៏អាចបើកវិញបានដែរ ។
ទោះយ៉ាងណាបទបញ្ជារក្សាគម្លាតសង្គមនឹងនៅតែត្រូវបានអនុវត្ត ខណៈសាលារៀនត្រូវបានបិទ ការដឹកជញ្ជូនសាធារណៈនៅតែត្រូវបានផ្អាក ការធ្វើដំណើរក្នុង និងក្រៅទីក្រុងនឹងត្រូវបានគ្រប់គ្រង ហើយការជួបជុំសាធារណៈដែលមានមនុស្សលើសពី ១០ នាក់នៅខាងក្រៅត្រូវបានហាមឃាត់ ។

ទន្ទឹមនោះអាជ្ញាធរបាននិយាយថា ប្រជាជនដែលមានបំណងចង់ចូលរួមសកម្មភាពសង្គម នឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងដើម្បីអនុញ្ញាតឲ្យចូលក្នុងគ្រឹះស្ថានណាមួយ ។
គួរបញ្ជាក់ថា ទីក្រុងហូជីមិញរួមជាមួយខេត្តភាគខាងត្បូងចំនួន ១៨ ទៀតត្រូវបានបិទខ្ទប់នៅពាក់កណ្តាលខែកក្កដា នៅពេលដែលករណីឆ្លងបានចាប់ផ្តើមផ្ទុះឡើង ។

បើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ វីរុសបំប្លែងខ្លួនឥណ្ឌា Delta បានឆ្លងដល់មនុស្សចំនួន ៧៧ ម៉ឺននាក់ និងបានសម្លាប់មនុស្សយ៉ាងតិច ១៩,០០០ នាក់ ខណៈភាគច្រើននៃការស្លាប់ដោយសារជំងឺកូវីដ ១៩ របស់វៀតណាមបានកើតឡើងនៅក្នុងរលកថ្មីចាប់តាំងពីខែមេសា ហើយភាគច្រើននៃករណីទាំងនោះកើតឡើងនៅក្នុងទីក្រុងហូជីមិញ ។
ស្របពេលជាមួយគ្នានេះ ការប្រកាសដកការបិទខ្ទប់ទីក្រុងហូជីមិញកើតឡើង ស្របពេលដែលក្រសួងសុខាភិបាលនិយាយថា ៩៨.៥ ភាគរយនៃមនុស្សពេញវ័យនៅក្នុងទីក្រុង ទទួលការចាក់វ៉ាក់សាំងការពារកូវីដ ហើយ ៤៨ ភាគរយនៃពួកគេបានចាក់ពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ទីក្រុង ហូជីមិញ ផ្អាកចាក់វ៉ាក់សាំង Pfizer ក្រោយមានអ្នកស្លាប់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់